រន្ធត់ណាស់! បែកធ្លាយវីដេអូស្តែងៗបាក់វេរ៉ង់ដាផ្ទះសង្កត់មនុស្សស្លាប់ក្នុងពិធីឡើងផ្ទះនៅកំពង់ចាម

0
168

រន្ធត់ណាស់! បែកធ្លាយវីដេអូស្តែងៗបាក់វេរ៉ង់ដាផ្ទះសង្កត់មនុស្សស្លាប់ក្នុងពិធីឡើងផ្ទះនៅកំពង់ចាម

កំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់នៅថា ពិធីឡើងគេហដ្ឋានថ្មីក្លាយជាពីធីបុណ្យសព នៅវេលាម៉ោង០៩:៤៥នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០១៩ មានករណីបាក់វេរ៉ង់ដាផ្ទះ សង្កត់០១នាក់ និងរងរបួសធ្ងន់ស្រាល ១១នាក់ នៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ម្ចាស់ផ្ទះឈ្មោះ ស្រ៊ុន ប្រុស រស់នៅកន្លែងភូមិ/ឃុំកើតហេតុខាងលើ។ គ្រោះថ្នាក់គឺបណ្តាលអោយមានជនរងគ្រោះដែលជាភ្ញៀវមកកម្មវិធីឡើងផ្ទះ១-ឈ្មោះ ញិល ប៉ុក ភេទស្រី អាយុ៧០ឆ្នាំនៅភូមិភូមិខ្នា(បាត់បង់ជីវិត)២-ឈ្មោះ ជ័យ សុី ភេទស្រី អាយុ៨០ឆ្នាំ នៅភូមិប្របឹង របួសរបួសកដៃឆ្វេង។៣-ឈ្មោះ ចិន សាំង ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិប្របឹងឃុំស្តើងជ័យ របួសស្មាខាងស្តាំ។៤-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិខ្នា(របួសក្បាលជង្គង់-ចង្កេះ-ក្បាល។៥-ឈ្មោះ រស់ រៀម ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ជើងស្តាំ)៦-ឈ្មោះ រស់ ទូច ភេទស្រី អាយុ ៧០ឆ្នាំ នៅភូមិខ្នា(របួសដៃឆ្វេង)៧-ឈ្មោះ សុត ហយ ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិខ្នា(របូសមុខ)៩-ឈ្មោះ វ៉ែន សាត ភេទស្រី អាយុ៨០ឆ្នាំ នៅភូមិខ្នា(បាក់ដែឆ្វេង-របួសជើងស្តាំ។៩-ឈ្មោះ ផែ អូន ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ដៃឆ្វេងនិងរបួសមុខ)។១០-ឈ្មោះម៉ែន សឿ ភេទស្រី អាយុ៦៨ឆ្នាំ នៅភូមិខ្នា(បែកក្បាល)១១-ឈ្មោះសុីម សៀយ ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិខ្នា(បាក់ជើងឆ្វេងនិងរបួសជើងស្តាំ។១២-ឈ្មោះ ជឹម ជីម ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិត្រពាំងស្នោ ឃុំទំនប់ស្រុកបាធាយ(របួសចង្កេះ)។ទំហំនៃការខូចខាត-ខូចខាតម៉ូតូ០១គ្រឿង,កង់០១គ្រឿង ,រម៉កតុតុ ០១ គ្រឿង ផ្ទះ៧×១២ ធ្វើអំពីឈើ ប្រក់ក្បឿង បេតុងខាងមុខ។

យ៉ាងណាមិញនៅថ្ងៃនេះផងដែល​ក្រោយ​ពីទទួលបាន​ព័ត៌មានថា មានការបាក់វ៉េរ៉ង់ដាផ្ទះថ្មី ​នៅភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម នៅរសៀល​ថ្ងៃទី៧​ ខែមេសា​នេះ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានចុះសួរសុខទុក្ខ ចូលរួមសោកស្តាយពន់ពេក និងទៅមេីលស្ថានភាពផ្ទះបាក់វេរ៉ងដា​ និងចូលរួមបច្ច័យបុណ្យគ្រួសារសពជនរងគ្រោះផងដែរ៕
សូមទស្សនាវិដេអូរខាងក្រោម

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here