ស្តាយណាស់! គ្រូយុទ្ធក្រមខម ស្លាប់ហើយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅខេត្តព្រះវិហារ

0
179

ស្តាយណាស់! គ្រូយុទ្ធក្រមខម ស្លាប់ហើយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី​៨ ខែមេសា ឆ្នាំ២០១៩នេះ​ គ្រូបង្ហាត់​ក្បាច់​គុន​ល្បុក្កតោ​ និង​យុទ្ធ​ក្រម​ខម​ បាន​បាត់បង់​ជីវិត​ហេីយ​ បន្ទាប់​ពី​បានជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះ​វិហារ​។

យោងតាមគណនីយ្យ Nakrak Neakky បានសរសេររៀបរាប់ពីលោក ក្រម​ ខម ថា”ការខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងតាំងពីបាតដៃទទេ ខិតជិតទៅរកភាពជោគជ័យហើយ ហេតុអីមិនអាចនៅត្រេកអរនូវអ្វីដែលខ្លួនបានធ្វើ។ បច្ចុរាជហេតុអីផ្តាច់យកជីវិតមនុស្សល្អបែបនេះ? សូមបងប្រុសទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ សូមកុសលផលបុណ្យបងដែលបានលះបង់ដើម្បីជាតិ វប្បធម៌ នៅក្នុងជាតិនេះជួយរុញច្រានបងទៅក្នុងជាតិខាងមុខកុំឲ្យអភព្វ័ដូចជាតិនេះ”។

ចំពោះលោក​គ្រូ​ ក្រម​ ខម​ ​ ម្នាក់នេះមិនអាចសង្គ្រោះទាន់ពេលវេលាបានទេ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកគឺ​មាន​ឈាម​កក​ក្នុង​ខួរ​ក្បាល​​៕ សូមចូលរួមរំលែកទុកផង! RIP

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here