សូមប្រយ័ត្ន! ជក់បារីបណ្តើរផ្ទេរសាំងចេញពីធុងបណ្តើរ ឆាបឆេះសន្ធោសន្ធៅពេញខ្លួនស្ទើរស្លាប់

0
256

សូមប្រយ័ត្ន! ជក់បារីបណ្តើរផ្ទេរសាំងចេញពីធុងបណ្តើរ ឆាបឆេះសន្ធោសន្ធៅពេញខ្លួនស្ទើរស្លាប់

ខេត្តកំពង់ធំ ៖ ករណីគ្រោះថ្នាក់អគ្គិភ័យឆេះមនុស្ស បណ្ដាលអោយរបួសធ្ងន់នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកសិដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិ បឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ផេង ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិកើតហេតុ បច្ចុប្បន្នធ្វើជាកម្មករចៀរជ័រកៅស៊ូខាងលើ ។

បើតាមការរៀបរាប់ពីឈ្មោះ ចាន់ ដាលី ភេទស្រី អាយុ១០ឆ្នាំ និងឈ្មោះ ចាន់ ស្រីនិច ភេទស្រី អាយុ០៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះប្រាប់ថា ឪពុករបស់ពួកគេ គាត់ជាអ្នកជក់បារី មុនពេលកើតហេតុ គាត់កំពុងជក់បារី ហើយគាត់ក៏បានយកប៊ីដុងសាំងចំណុះ៣០លីត្រ មកចាក់សាំងផ្ទេរចូលទៅក្នុងប៊ីដុងចំណុះ០៥លីត្រវិញនៅចំពីមុខផ្ទះស្នាក់នៅ ខណៈពេលកំពុងតែចាក់សាំងផ្ទេរនោះស្រាប់តែភ្លើងបារីឆាបឆេះប្រេងសាំងស្រោចមកលើខ្លួនប្រាណរបស់ឪពុកឆេះយ៉ាងសន្ធោសន្ធៅរលាកពេញខ្លួន បណ្តាលឲ្យរងរបួសធ្ងន់នៅមុខផ្ទះខ្លួន ពេលនោះពួកនាង និងអ្នកជិតខាងក៏បានស្រែហៅឲ្យគេជួយត្រូវបានកម្មករជាច្រើននាក់ដែលកំពុងរៀនជៀរជ័រកៅស៊ូ នៅមុខផ្ទះមកជួយពន្លត់ភ្លើង ។

ក្រោយពន្លត់ភ្លើងរលត់ឃើញជនរងគ្រោះឆាបឆេះរលាកពេញខ្លួនប្រាណស្រែកននៀលដីយ៉ាងអាណោចអាធម្ម បន្ទាប់មកបានឃើញក្រុមហ៊ុនយកឡានមកដាក់ជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ហើយខាងសមត្ថកិច្ចជំនាញយើងបានចុះទៅដល់កន្លែងកើតហេតុ ឃើញមានប៊ីដុងចំនួន០២ មានស្នាមឆេះ នៅចំមុខផ្ទះជនរងគ្រោះថា ជនរងគ្រោះឈ្មោះ ផេង ចាន់ ពិតជារបួសធ្ងន់ ដោយភ្លើងឆេះខ្លួនឯងពុំមានពាក់ព័ន្ធ និងអំពើផ្សេងទៀតឡើយ ដោយសារមានការធ្វេសប្រហែស ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here