សុខៗ លេចមុខតារាកំប្លែងចិនហុងកុងដ៏ល្បីឈ្មោះមកលេងទឹកដីអង្គរ

0
104

សុខៗ លេចមុខតារាកំប្លែងចិនហុងកុងដ៏ល្បីឈ្មោះមកលេងទឹកដីអង្គរ

សៀមរាម៖ តារាកំប្លែងចិនហុងកុងមួយរូបក្នុងចំណោមជាច្រើនរូបបានមកជាន់ទឹកដីអង្គរ ជាពិសេសគេស្គាល់ច្បាស់ជាងគេគឺអាម៉ាប់តូច ឬអាតឿ ដែលតែងតែផ្តល់សំណើចដល់ប្រិយមិត្តគ្រប់គ្នានោះ ថ្ងៃនេះស្រាប់តែលេចមុខលោកនៅលើទឹកដីអង្គរធ្វើអោយគេគ្រប់ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងចំពោះវត្តមានរបស់លោក។

ទោះបីជាលោក មានវ័យចំណាស់បន្តិចមែនប៉ុន្តែ ភាពយន្តរបស់លោក នៅតែមានការគាំទ្រខ្លាំងពីទស្សនិជននៅខ្មែរ ក៏ដូចជានៅលើពិភពលោកផងដែរ។ យ៉ាងណាមិញលោកមានទេពកោសល្យយ៉ាងខ្លំាងទៅលើការសំដែង ជាពិសេសនោះសំដែងបែបកំប្លែងៗធ្វើអោយគេសើចសប្បាយមិនចេះរីងស្ងួតនោះ ហើយតារាសំដែងរូបនេះ សព្វថ្ងៃ មានវ័យចំនាស់បន្តិចទេព្យកោសល្យនៅ ប៉ុន្តែការសំដែងបែបកំប្លែងមិនចេះរីងស្ងួតនោះ នៅតែមានប្រជាប្រិយភាព។  វត្តមានរបស់លោកគឺមកទីតំាងផាមកុងទីន័រ ដែលក្នុងនោះមហាជនជាច្រើនរំភើបដោយបានឃើញផ្ទាល់ភ្នែក ហើយនាំគ្នាថតសែលហ្វីបង្ហោះតាមបណ្តាញសង្គមថា “Idol មកលេងហើយ”។

ទោះយ៉ាងណាយើងមិនទាន់ដឹងថា​លោកមកដើម្បីដឹកនំាការដែងកុន ឬក៌មកធ្វើជំនួញអ្វីនោះទេ។

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here