ទោះបីកញ្ញា បកស្រាយច្រើនលើកច្រើនសារ ក៏នៅតែមានការរិះគន់ខ្លាំងឡើងៗចំពោះការស្លៀកប៊ីកានីងូតទឹក

0
207

ទោះបីកញ្ញា បកស្រាយច្រើនលើកច្រើនសារ ក៏នៅតែមានការរិះគន់ខ្លាំងឡើងៗចំពោះការស្លៀកប៊ីកានីងូតទឹក

ភ្នំពេញ៖ កាលពីថ្មីៗនេះ ចាន់ គង្ការ​ ម្ចាស់ជ័យលាភី Cambodia’s Next Top Model ដែលជាតារាបង្ហាញម៉ូដស្រីដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង ត្រូវបានរងព្យុះរិះគន់យ៉ាងតំណំ ក្រោយពីខ្លួនបានបង្ហាញរូបថតសិចស៊ី ស្លៀកប៊ីគីនី ពេលចុះហែលទឹក។ បើទោះជាតារាស្រីរូបនេះធ្លាប់បានចេញមុខបកស្រាយជាច្រើនលើកច្រើនសារមកហើយថានាងមិនបានស្លៀកខុសទំនងនោះទេ គឺនាងស្លៀកដើម្បីហែលទឹកតែប៉ុណ្ណោះ។

យ៉ាងណាមិញការរិះគន់នៅតែមិនអាចបញ្ឈប់រហូតដល់មានអ្នកប្រើពាក្យធ្ងន់ៗដាក់រូបនាងដែលពិបាកនឹងទទួលយក។ មុននេះបន្តិចនាងក៏បានបង្ហោះសារជាថ្មីម្តងទៀតដោយសរសេរថា «អ្នកមានសិទ្ធិមិនពេញចិត្ត​ និង​ រិះគន់តែហាមជេរ»។ គេក៏សង្កេតឃើញថាមានអ្នកគាំទ្រជាច្រើននាក់ក៏បានខំមិនលើកទឹកចិត្តរូបនាង កុំឲ្យគិតច្រើន និងបន្តធ្វើអ្វីដែលខ្លួនពេញចិត្ត៕

ប្រភព៖ Khmernote

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here