Hot News! ករណីផ្ទុះឆេះកាប៊ីនភ្លើងនៅមុខភោជនីដ្ឋានទន្លេបាសាក់២

0
34

Hot News! ករណីផ្ទុះឆេះកាប៊ីនភ្លើងនៅមុខភោជនីដ្ឋានទន្លេបាសាក់២

តាមគណនីយ្យរបស់ Pol Rider បានសរសេររៀបរាប់ថា ៖Hot News ផ្ទុះសេកាបីនធំនៅហាងទន្លេបាសាក់ ២ សូមឡានទឹកមកឲ្យលឿនបន្តិច។

បន្ទាប់ពីមានករណីផ្ទុះសេកាបិនភ្លើងនៅមុខហាងទន្លេបាសាក់២មក ដែលធ្វើឲ្យមានការភ្ញាក់ផ្ងើលប្រជាពលរដ្ឋនៅម្តុំនោះ និងអ្នកសារពត៍មានរួចមកស្រាប់តែខាងអគ្គីនីកម្ពុជាបានចេញសេចក្តីប្រកាស់ថា «នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦:៥៧នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F6B) ដើម្បីសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ធ្វើការពន្លត់ភ្លើងដែល

បានឆាបឆេះនៅក្នុងបន្ទប់ភ្លើង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។ សូមអរគុណ”៕

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវិដេអូរខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here