បើកគោយន្តដឹកទឹកលក់ ដាច់កាឡេជ្រុលទៅបុករបងគៀបនឹងចង្កូតស្លាប់ភ្លាមៗ

0
169

បើកគោយន្តដឹកទឹកលក់ ដាច់កាឡេជ្រុលទៅបុករបងគៀបនឹងចង្កូតស្លាប់ភ្លាមៗ

បាត់ដំបង៖ បុរសម្នាក់មានឈ្មោះ ផុន ភឹន អាយុ៣៨ឆ្នាំ ស្លាប់ភ្លាមៗ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង បានបើកគោយន្តកែច្នៃ ដឹកទឹកលក់ ស្រាប់តែដាច់កាឡេ ជ្រុលទៅបុករបង បណ្តាលឲ្យអ្នកបើក គៀបនឹងចង្កូត ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ០៨ មេសា ឆ្នាំ​២០១៩ វេលាម៉ោង ១៤:១០នាទី  នៅចំណុចការាំង ស្ថិតក្នុងភូមិសាច់ហាប់ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្រោយពីកើតហេតុគេឃើញប្រជាពលរដ្ឋមកមើលអ៊ូអរ និងនាំគ្នាទាញចេញពីគោយន្ត ប៉ុន្តែគាត់បានស្លាប់បាត់ទៅហើយ ។ មន្រ្តីមូលដ្ឋានចុះពិនិត្យបានសន្និដា្ឋនថាជាករណីគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយខ្លួនឯង ហើយសាកសពត្រូវបានប្រគល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here