ស្ត្រីធ្វើវេនយប់ អាចនឹងប៉ះពាល់ខ្លាំងចំពោះសុខភាពបន្តពូជ

0
180
Tired woman working on laptop late in the night

ស្ត្រីធ្វើវេនយប់ អាចនឹងប៉ះពាល់ខ្លាំងចំពោះសុខភាពបន្តពូជ

ការសិក្សាមួយដែលពិនិត្យមើលពីបុព្វហេតុនៃភាពអារ រកឃើញថា  បណ្តាស្ត្រីដែលធ្វើការប្តូរវេនពេលយប់ ឬការងារលើកវត្ថុធ្ងន់ៗ អាចធ្វើឱ្យខូចសមត្ថភាពបង្កកំណើតបាន។

ការវិភាគទិន្នន័យស្ត្រីអាយុជាមធ្យម ៣៥ឆ្នាំ ចំនួន៤០០នាក់ របស់មន្ទីរព្យាបាលម៉ាសាឈូសេត សហរដ្ឋអាមេរិក បង្ហាញថា ស្ត្រីដែលធ្វើការងារលើកវត្ថុធ្ងន់ៗ មានពងពេញវ័យតិចតួច ធៀបទៅនឹងស្ត្រីដែលធ្វើការតាមម៉ោងធម្មតាពេលថ្ងៃ។ ផលប៉ះពាល់នេះ គឺមានខ្លាំងក្លាបំផុតចំពោះ ស្ត្រីធាត់និងមានអាយុចាប់ពី៣៧ឆ្នាំឡើងទៅ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយក្នុងព្រឹត្តិបត្រ Occupa-tional & amp និង Environmental Medicine ក្រុមអ្នកស្រាវជ្រាវ បញ្ជាក់ថា ស្ត្រីដែលធ្វើការងារប្រើប្រាស់កម្លាំងរាងកាយច្រើនអាចបាត់បង់ ឬអសមត្ថភាពបង្កបង្កើតកូន បានតិចជាងស្ត្រីដែលធ្វើការងារស្រាលៗ មិនតម្រូវឱ្យប្រើកម្លាំងជាប្រចាំ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here