បែកកង់ក្រោយខាងស្តាំ រេចង្កូតហោះចេញពីផ្លូវរបួសធ្ងន់ស្រាលជាច្រើននាក់

0
144

បែកកង់ក្រោយខាងស្តាំ រេចង្កូតហោះចេញពីផ្លូវរបួសធ្ងន់ស្រាលជាច្រើននាក់

កោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង រថយន្តហាយលែនឌ័រ បានបែកកង់ក្រោយខាងស្តាំ រេចង្កូតក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ បណ្តាលឲ្យមានជនរងគ្រោះ ០៤នាក់ រងរបួសធ្ងន់-ស្រាល នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ០៩ មេសា ឆ្នាំ ២០១៩។

ក្រោយពីហេតុការណ៍នេះបានកើតឡើងគេឃើញមានពលរដ្ឋនៅជិតនោះមកជួយមើល និងមានសមត្ថកិច្ចចូលរួមជួយបញ្ជូនទៅមន្ទីរពេទ្យភា្លមៗ។ ក្នុងករណីនេះមិនមានអ្នកស្លាប់ទេ សំណាងហើយមានតែរបួសធ្ងន់ស្រាលតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here