ស៊ែរបន្តចែកគ្នាដឹង! ប្រភេទថ្នាំ Smecta ត្រូវបានអាជ្ញាធរបាំរាំងហាមមិនឲ្យប្រើចំពោះស្រ្តីមានផ្ទៃពេាះ និងក្មេងអាយុក្រោម២ឆ្នាំ

0
215
dav

ស៊ែរបន្តចែកគ្នាដឹង! ប្រភេទថ្នាំ Smecta ត្រូវបានអាជ្ញាធរបាំរាំងហាមមិនឲ្យប្រើចំពោះស្រ្តីមានផ្ទៃពេាះ និងក្មេងអាយុក្រោម២ឆ្នាំ

Smecta គឺ​ជា​ប្រភេទ​ថ្នាំ​ម្សៅ​លាយ​ទឹក ប្រឆាំង​​​អាការៈ​​​រាក​រូស ឈឺ​​​ពោះវៀន យ៉ាង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​អាជ្ញាធរ​​​សុខាភិបាល​​​បារាំង ចេញ​​​សេចក្ដី​​​ណែនាំ ហាម​មិន​​​ឱ្យ​​​ក្មេង​​​ក្រោម​​​អាយុ​​​ពីរ​​​ឆ្នាំ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ទទួល​​​ទាន​​នោះ​ទេ​។ មូលហេតុ គឺ​ដោយ​សារ​គេ​ឃើញ​មាន​ជាតិ​សំណរ​នៅ​ក្នុង​ថ្នាំ​នេះ ហើយ​អាច​ធ្វើ​ឱ្យ​ទារក​តូចៗ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពុល​បាន ប៉ុន្តែ​សម្រាប់កុមារអាយុ ២ឆ្នាំ​ឡើង និង​​មនុស្ស​ពេញ​វ័យ អាច​បន្ត​ប្រើ​ប្រាស់​បាន​ជា​ធម្មតា។

ថ្នាំ​​​ស្មិច​តា ថ្នាំ​​​ប្រឆាំង​​​នឹង​​​ការ​​​រាក​រូស ដែល​​​មាន​​​ប្រើ​​​ច្រើន និង​យ៉ាង​​​ទូ​លំ​ទូលាយ នៅ​​​ប្រទេស​​​បារាំង ក៏​​​ដូច​​​ជា​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ដែរ​។ ប៉ុន្តែ​​​កាលពី​​​ដើម​​​ខែ​​​មីនា​កន្លង​​​ទៅ​​​ថ្មី​​​ៗ​​​នេះ​​ ភ្នាក់ងារ​​​សុខាភិបាល​​​បារាំង​​ បាន​​​ចេញ​​​សេចក្តី​​​ណែនាំ​​​មិន​​​ឱ្យ​​​ឪពុកម្តាយ​​​ផ្តល់​​​ថ្នាំ​​ Smecta ដល់​​​ទារក​អាយុ​​​ក្រោម​​២​​ឆ្នាំ​​​ប្រើ​​​ទេ​។ ចំណែក​​​​​ស្ត្រី​​​មាន​​​ផ្ទៃពោះ​​ ក៏​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាតឱ្យ​​​ប្រើប្រាស់​​​ដែរ​។​

​ភ្នាក់ងារ​​​សុខាភិបាល​បារាំង​​​ធ្វើ​​​ការ​​​​សម្រេចចិត្ត​​​បែប​​​នេះ ដោយ​​​យោង​​​ទៅលើ​​​ការ​​​សិក្សា​​​អង្កេត​​​អន្តរជាតិ​​​មួយ​​ ស្តីអំពី​កំ​រិត​​​ទាប​​​បំផុត​​​នៃ​​​ជាតិ​​​សំណរ​​​ដែល​​​អាច​​​បង្ក​​​ជាតិ​​​ពុល​​​សំណរ​។​​ នៅ​​​ក្នុង​​​ថ្នាំ​​​​ស្មិច​តា ដែល​ផលិត​​ ​​ចេញ​​​ពី​ដី​​​ឥដ្ឋ គេ​​​សង្កេត​​​ឃើញ​​​មាន​​​ជាតិ​​​សំណរ ដ៏​​​តិច​​​តួ​ច​​​បំផុត​​​មែន​​ តែ​​​​វា​​​អាច​​​ប៉ះពាល់​ដល់​​​សុខភាព​​​ទារក និង​​​កូន​​​នៅក្នុង​​​ផ្ទៃ​។ នេះ​​​ជា​​​អនុសាសន៍​​​​ណែនាំ​​ បង្ការ​​​ទុក​​​ជាមុន ព្រោះ​​​ការពារ​​​វា​​​​ប្រសើរ​​​ជាង​​​ព្យាបាល​។ ហើយ​​​រហូត​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ គេ​​​ពុំ​​​ដែល​​​ធ្លាប់​​​ជួប​​​ឬ​​​ឃើញ​​​មាន​​​ករណី​​​ពុល​​​ជាតិ​​​សំណរ​​​ដោយ​​​ការ​ប្រើ​​​ថ្នាំ​​​ស្មិច​តា​​ នៅ​​​ឡើយ​​​ទេ​។​

សំណរ​​​អាច​​​ជ្រាប​​​ចូល​​​ក្នុង​​​ខ្លួន​​​យើង​​​តាម​​​ផ្លូវ​​​ដង្ហើម និង​​​ផ្លូវ​រំលាយ​​​អាហារ​។ ពុល​​​សំណរ​​​ជា​​​ជំងឺ​​​ដែល​​​កើត​​​ឡើង​​​ដោយ​​​ស្ងៀម​​​ស្ងាត់ ដោយ​​​ធ្វើ​​​ឱ្យ​​​អ្នក​​​ជំងឺ​​​មាន​​​ការ​​​ហេវ​ហត់ ឈឺក្បាល ភ្លេច​ភ្លាំង​​​ច្រើន រាក​រូស ក្តៀន ឈឺ​ពោះ មិន​​​ឃ្លាន​​​អាហារ រសាប់រសល់ គេង​មិន​​​លក់​​​។ យូរ​ទៅ​​​អាច​​​ធ្វើឱ្យ​​​អ្នក​​​ជំងឺ​​​ស្លេក​​​ស្លាំង ឡើង​​​ឈាម មាន​​​ជំងឺ​​​បេះដូង និង​​​ក្រ​លៀន និង​​​បាត់បង់​​​ជីវិត​​​តែម្តង បើ​​​ជាតិ​​​សំណរ​​​មាន​​​ច្រើន​​​ជ្រុល​​​ក្នុង​ខ្លួន​។​

​ចំពោះ​​​កុមារ ជាតិ​​​សំណរ​​​នឹង​​​ធ្វើ​​​ឱ្យ​​​ក្មេង​​​ទ​ន់​​​ខ្យោយ លូតលាស់​​​មិន​​​ត្រឹម​​​ត្រូវ​។ ស្ត្រី​​​មាន​ផ្ទៃពោះ​​ មិន​​​អាច​​​រក្សា​គ៌​ភ​​​បាន​​​ត្រឹម​​​ត្រូវ​។ ទោះ​បែប​នេះ​ក្ដី ​កុមារ​​ ចាប់ពី​​​អាយុ​​២​​ឆ្នាំ​​​ឡើង អាច​​​ប្រើ​​​ថ្នាំ​ស្មិច​តា​​​ក្នុង​​​កំរិត​​​បួន​​​កញ្ចប់​​​ក្នុង​​​មួយ​​​ថ្ងៃ ក្នុង​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​ និង​​​ពីរ​កញ្ចប់​​​មួយ​​​ថ្ងៃ​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ថ្ងៃ​។​ ​មនុស្ស​​​ធំ​​​ពេញ​​​វ័យ​​ បី​ទៅ​​៦​​កញ្ចប់​​​ក្នុង​​​មួយ​​​ថ្ងៃ​​ និង​​​យ៉ាង​​​យូរ​​​បំផុត​​៧​​ថ្ងៃ។ អ្នក​មាន​អាការៈ​ចុក ឬ​រាគ​រូស អាច​​​​ប្រើ​​​ថ្នាំ​​​ស្មិច​តា នៅ​​​មុន​​​ពេល​​​ទទួល​​​ទាន​​​អាហារ និង​​​ឱ្យ​​​បាន​​​ឆ្ងាយ​​​ពី​​​ការ​​​ទទួល​​​ទាន​​​ថ្នាំ​​​ផ្សេង​​​ទៀត ព្រោះ​​​ស្មិច​តា​​​អាច​​​ស្រូប​​​យក​​​ជាតិ​​​ថ្នាំ​​ និង​​​ធ្វើ​​​ឱ្យ​​​ការព្យាបាល​​​ជំងឺ​​​ផ្សេង​​​ទៀត​​​លែង​​​មាន​​​ប្រសិទ្ធភាព​។​

​នៅពេល​​​មាន​​​អាកា​រៈ​​​រាក​រូស យើង​​​បាន​បាត់​​​ជាតិ​​​ទឹក​​​អស់​​​ច្រើន​​​ណាស់ ដូច្នេះ​​​សូម​​​ពិសារ​​​ថ្នាំ និង​​​ពិសារ​​​ទឹក​​​ឱ្យ​​​បាន​​​ច្រើន​។ ចៀស​វាង​​​កុំ​ទទួល​​​ទាន​​​បន្លែ​​​ផ្លែឈើ​​​ស្រស់ អាហារ​​​មាន​​​ជាតិ​​​ហិ​រ ទឹក​​​ត្រជាក់​​​ខ្លាំង តែ​​​សូម​​​ជ្រើសរើស​​​ពិសា​រសាច់​​​អាំង និង​​​​​បាយ​​ បបរ ឱ្យ​​​បាន​​​ច្រើន​៕​

អត្ថបទ៖ Angkorfresh

LEAVE A REPLY

Please enter your comment!
Please enter your name here