មកលេងស្រុកខ្មែរលើកទី១ សំណាងមិនល្អត្រូវចោរឆក់កាបូប

0
133

មកលេងស្រុកខ្មែរលើកទី១ សំណាងមិនល្អត្រូវចោរឆក់កាបូប

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​: ថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩វេលាម៉ោង២១ម៉១៥នាទី​ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ក្នុងចំណោមបក្ខពួក០២នាក់)ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ដើរឆក់យកកាបូបស្ពាយ) នៅចំនុច​លើថ្មម៉ាបមាត់ទន្លេផ្លូវព្រះសុីសុវត្តិភូមិទី០៣​ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនគឺះ
*ឈ្មោះ ប៉េត ណេត ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។
*វត្ថុតាងចាប់យកបានមាន កាបូបស្ពាយពណ៌ត្នោតមួយក្នុងនោះលុយវៀតណាមចំនួន៤១០០០០មុឺនដុង.ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន7ពណ៌ផ្កាឈូក.ប័ណ្ណបើកបរមួយនិងMasterCardចំនួន០៣(បានប្រគល់អោយជនរងគ្រោះវិញ)។
*ជនរងគ្រោះ ឈ្មោះTALOR DODSWORTH ANN ភេទស្រីអាយុ២៦ឆ្នាំជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ505831167 មុខរបរទេសចរណ៍​ ស្នាក់នៅផ្ទះសំណាក់យីហោ១៩រីករាយបន្ទប់លេខ១៣ជាន់ទី៤មានទីតាំងផ្ទះលេខ៥៩ផ្លូវលេខ១៣សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ។

ដំណើររឿងហេតុ:
-មុនពេលកើតហេតុជនរងគ្រោឈ្មោះTALOR DODSWORTH ANN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិអង់គ្លេសបានទៅអង្គុយលេងលើថ្មម៉ាបមាត់ទន្លេដោយកាន់កាបូបស្ពាយពណ៌ត្នោតដាក់លើភ្លៅខាងឆ្វេង ពេលនោះស្រាប់តែជនសង្ស័យចំនួន០២នាក់ដើរមកក្បែរពីក្រោយជនរងគ្រោះហើយជនសង្ស័យឈ្មោះប៉េត ណេត ភេទប្រុសអាយុ២៦ឆ្នាំបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីដៃជនរងគ្រោះបានសំរេចរត់គេចខ្លួន ពេលនោះជនរងគ្រោះស្រែកឆោឡោដេញតាមជនសង្ស័យពីក្រោយ ភ្លាមនោះកំលាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ដែលកំពុងល្បាតឃើញបានអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យឈ្មោះប៉េត ណេត រួមជាមួយវត្ថុតាងកាបូបស្ពាយយកមកទីស្នាក់ការប៉ុស្តិ៍ផ្សារកណ្តាលទី១ធ្វើការសាកសួរ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ចំពោះមុខកំលាំងខណ្ឌ ប៉ុស្តិ៍កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តកន្លងមកនិងបានកសាងសំណុំរឿងដេីម្បីអនុវត្តន៍តាមនិតិវិធីច្បាប់

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here