ស៊ែរបន្ត! បើស្រលាញ់កូនមាតាបិតាត្រូវប្រយ័ត្នកុំឲ្យកូនញៀននឹងការមើលទូរស័ព្ទស្មាតហ្វូនខ្លាំងពេក

0
217

ស៊ែរបន្ត! បើស្រលាញ់កូនមាតាបិតាត្រូវប្រយ័ត្នកុំឲ្យកូនញៀននឹងការមើលទូរស័ព្ទស្មាតហ្វូនខ្លាំងពេក

ម្តាយឪពុកលើលោកអ្នកណាមិនស្រឡាញ់កូន ចង់ឃើញរីករាយនោះ ។ ប៉ុន្តែពេលខ្លះព្រោះតែចង់ឲ្យសប្បាយបានទិញ iPhone , iPad…។ ម្យ៉ាងទៀត បែបនេះកូនវានៅស្ងៀម យើងមានពេលបំពេញកិច្ចការផ្សេងៗ ។ប៉ុន្តែជាផលវិបាកពិតជាមិនធម្មតា រហូតដល់ថ្នាក់បុរសជាឪពុកសញ្ជាតិថៃម្នាក់បានបង្ហោះករណីកូនស្រីបង្កើតអាយុ ៤ឆ្នាំរបស់ខ្លួនទុកជាមេរៀន ។Dachar Nuysticker Chuayduang រស់នៅបាំងកក បានឲ្យកូនស្រីខ្លួនប្រើ iPhone iPad តាំងពីវាមានអាយុ ២ឆ្នាំ ។ តែមួយរយៈខ្លីប៉ុណ្ណោះវាបាន “ញៀន” ។

ពេលណាគ្មានបរិក្ខារឆ្លាតវៃ វារករឿងរហូតម្តាយឪពុកទ្រាំលែងបានត្រូវយកមកឲ្យវា ។នាង Dachar ឲ្យដឹងថា ៖ “មិនខុសពីឪពុកម្តាយដទៃមួយចំនួនធំទេ ពេលកូនស្រីវ័យស្របាល ២ឆ្នាំ វារករឿងខ្ញុំយកទូរស័ព្ទ បើកវីដេអូលើយូធូបឲ្យវាមើល ដើម្បីខ្ញុំអាចធ្វើការផ្ទះបាន ។ វិធីនេះប្រសើរមែន!” ។

ស្មានមិនដល់ថា ដើម្បី “មានពេល” ខ្ញុំបានធ្វើឲ្យភ្នែករបស់កូនខ្សោយទៅៗដល់ពេលអាយុបាន៤ឆ្នាំ វាត្រូវវះកាត់ភ្នែកដើម្បីបញ្ចៀសពីភាពពិការ ។៤ឆ្នាំសោះភ្នែកត្រូវវះកាត់ និងពាក់វ៉ែនតាជាប់!ពិតណាស់! អ្វីៗហួសពេលអស់ហើយ ។ បរិក្ខារឆ្លាតជាកាំបិតមុខ២ ហេតុនេះអ្នកជាអាណាព្យាបាលទាំងឡាយ គប្បីមានវិធីសាស្ត្រក្នុងការអនុញ្ញាតឲ្យចូលប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយមានកាលកំណត់ ។ឥឡូវត្រូវពាក់វែនតាជាប់ជាប្រចាំ ។

Dachar នៅបានប្រាប់បន្ថែមថា ក្រៅពីបញ្ហាភ្នែក កូនរបស់នាងនៅរងជំងឺ “អារម្មណ៍ប្រមូលផ្តុំ” ដោយពិបាកនៅស្ងៀមបាន ប្រសិនពុំមានទូរស័ព្ទនៅក្នុងដៃ ។ នេះជារោគញៀនដែលទាមទារត្រូវព្យាបាលរយៈពេល…វែង ។…ហើយចុះបើកូនអ្នកបើកដំឡើងផ្តេសផ្តាស់ទៀតនោះ!?ផលវិបាកច្រើនណាស់! គិតឡើងវិញទៅណា៎!

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here