វិធី៥យ៉ាងងាយៗ លាងរថយន្តអោយភ្លឺរលោងដូចថ្មីបកកេះចឹង

0
83

វិធី៥យ៉ាងងាយៗ លាងរថយន្តអោយភ្លឺរលោងដូចថ្មីបកកេះចឹង

អ្នក​ប្រើប្រាស់​ភាគ​ច្រើន​យល់​ថា​ការ​សម្អាត​តួ​​រថយន្ត​ជា​រឿង​សាមញ្ញ ដោយ​គ្រាន់​បាញ់​​លាង​ដោយ​សាប៊ូ​ធម្មតា សម្ងួត​ឲ្យ​ស្ងួត​ជា​ការ​ស្រេច។ ប៉ុន្តែ​ការ​លាង​បែប​នេះ គ្រាន់​តែ​អាច​ជម្រះ​ដី​ចេញ​ពី​រថយន្ត​ប៉ុណ្ណោះ មិន​អាច​ធ្វើ​ឲ្យ​វា​ភ្លឺ​រលោង​ស្អាត​នោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​​មាន​បញ្ហា​រលាត់​ ឬ​ឆ្កូត​ថ្នាំ​ជាយថាហេតុ​ទៀត​ពេល​ជម្រះ​ដី​មិន​អស់ ឬ​ប្រើ​ក្រណាត់​គ្មាន​គុណភាព​ជូត។
ដូច្នេះ​ដើម្បី​សន្សំ​សំចៃ និង​ថែរក្សា​​រថយន្ត​អ្នក​ឲ្យ​បាន​ល្អ ​​នឹង​បង្ហាញ​អ្នកទាំង​អស់​គ្នា​ពី​របៀប​លាង​​​ឡាន​ឲ្យ​ភ្លឺ​រលោង​ស្អាត តាម​រយៈ​ការ​ចែក​រំលែក​របស់​គេហទំព័រយើងខ្ញុំដូចខាងក្រោម៖

១. បាញ់​ទឹក​ថ្នាំ​ជម្រះ​​ផ្ទាំង​ដី​ដែល​មាន​នៅ​ជាប់​រថយន្ត

២. បាញ់​ទឹក​​ម្ដង​ទៀត ដើម្បី​សម្អាត​ធូលី​តូចៗ​​ដែល​ជាប់​រថយន្ត បង្ការ​ការ​ឆ្កូត​ថ្នាំ​​ពេល​ជូត​សម្អាត

៣. ប្រើ​សាប៊ូ​​មាន​គុណភាព និង​មិន​ប៉ះពាល់​ថ្នាំ​រថយន្ត ជូត​ឲ្យ​គ្រប់​ជ្រុងជ្រោយ

៤. លាង និង​បាញ់​ទឹក​សម្អាត​ឲ្យ​ជ្រះ​ល្អ

៥. ប្រើ​ទឹក​ថ្នាំ​ជំនួយ​ភាព​ភ្លឺ​នៃ​រថយន្ត និង​មិន​កាន់​ធូលី មក​​ជូត​សម្អាត​ដោយ​ក្រណាត់​ទន់​ល្អ​ និង​ស្រូប​ទឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here