តោះ! ជិះឡានក្រុងឥតគិតថ្លៃចាប់ពីថ្ងៃនេះ​ មានទាំងអាហារ និងទឹកទៀតផង(មានវីដេអូ)

0
88

តោះ! ជិះឡានក្រុងឥតគិតថ្លៃចាប់ពីថ្ងៃនេះ​ មានទាំងអាហារ និងទឹកទៀតផង(មានវីដេអូ)

ភ្នំពេញ៖ ដូចបងប្អូនដឹងស្រាប់ហើយ ដោយសារការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងមើលឃើញថា បងប្អូនមានកង្វះខាតថវិការក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតនារដូវចូលឆ្នាំនេះ រដ្ឋបាលរាជធានីបានរៀបចំរួចជាស្រេចនូវរថយន្តក្រុងជាច្រើនច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនទៅស្រុកកំណើតតែម្តង។ មិនត្រឹមតែប៉ុននោះក្នុងឡានមានទាំងការផ្តល់ជូនអាហារ និងទឹកទៀតផង។

ដើម្បីកុំអោយចំណាយលើការធ្វើដំណើរច្រើន សូមបងប្អូនជនរួមជាតិអញ្ជើញប្រើប្រាស់ឡានក្រុងដែលបានដាក់អោយដំណើរការដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១២-១៨ មេសា ដែលមានចំនួន ១២០គ្រឿង។ តៃកុងបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សូមជូនពរបងប្អូនជនរួមជាតិ  ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ នឹងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ។ សូមតារា និងកាលវិភាគក្នុងការចេញដំណើរខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here