ស្រវឹងមកស្រែកឡូឡាមុខផ្ទះគេ ត្រូវមួយដំបងរបួសធ្ងន់ទុកជាការព្រមាន

0
278

ស្រវឹងមកស្រែកឡូឡាមុខផ្ទះគេ ត្រូវមួយដំបងរបួសធ្ងន់ទុកជាការព្រមាន

កំពង់ឆ្នាំង៖ មានករណីហឹង្សាដោយចេតនា មួយកើតឡើង បង្កឡើងដោយជនសង្ស័យ ០១នាក់ ជានារី មានឈ្មោះ អ៊ូ ចាន់វ៉ាន់ អាយុ២៩ឆ្នាំ បានយកវត្ថុរឹង វាយទៅលើជនរងគ្រោះ ០១នាក់ មានឈ្មោះ អ៊ុំ សុភ័ន្ត អាយុ២៥ឆ្នាំ បណ្តាលរងរបួសធ្ងន់ បែកក្បាល នៅចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៧:០០នាទី ។

មូលហេតុ មកពីជនរងគ្រោះ ស្រវឹងទៅរករឿង ឡូឡា និងជេរប្រមាថ ទៅលើជនសង្ស័យ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួន នារីជាជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ។  ប្រភព៖អ្នកប្រម៉ាញ់ពត៌មាន

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here