ជួយគាំទ្រផង! ឪឡឹកទុំលឿងរបស់កសិករខ្មែរយើងនៅខេត្តមណ្ឌលគីរី

0
17

ជួយគាំទ្រផង! ឪឡឹកទុំលឿងរបស់កសិករខ្មែរយើងនៅខេត្តមណ្ឌលគីរី

មណ្ឌលគីរី៖ បងប្អូនមួយចំនួនប្រហែលធ្លាប់តែបានឃើញឪឡឹកដែលមានសាច់ពណ៌លឿងរួចមកហើយ ហើយធ្លាប់ឃើញមាននៅតែបរទេស ប៉ុន្ទែពេលនេះវត្តមាន ឪឡឹកសាច់ពណ៌លឿង បានកើតមាន នៅទឹកដី ខេត្តមណ្ឌលគិរីយើងហើយ។ ឳឡឹកសាច់លឿងត្រូវបានកសិកររបស់យើងម្នាក់ដាំនៅខេត្តមណ្ឌលគីរី ដែលមានរសជាតិដ៏ផ្អែមឆ្ងាញ់។

បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Voleak Muy បានបង្ហោះនូវរូបភាពជាច្រើនសន្លឺក អមជាមួយនឹងពាក្យពេជន៍ថា៖“សូមឱ្យបងប្អូនខ្មែរជួយគាំទ្រ ឪឡឹកសាច់ពណ៌លឿង គ្មានគីមីនៅខេត្តមណ្ឌលគិរី ទាំងអស់គ្នាផង ពេលនេះដាំបានផលហើយ ។លោក មួយ ដារ៉ូ ម្ចាស់ចម្ការឪឡឹកសាច់ពណ៌លឿង បានឱ្យដឹងថា លោកបាននាំពូជ ឪឡឹកសាច់ពណ៌លឿងនេះ មកពីបរទេស ហើយឆ្លងតាមការពិសោធន៍ជាច្រើនខែរួចមក ពេលនេះ លោកដាំបានសម្រេចជោគជ័យហើយ។ក្រៅពីមានចម្ការឪឡឹក លោក មួយ ដារ៉ូ ក៏មានកសិដ្ឋានបន្លែមួយ នៅក្នុងភូមិត្រពាំងរាំង ឃុំអូរបួនឡឺ ស្រុកកោះញ៉ែក ដែលមានផ្ទៃដីទំហំជាង៣ហិកតា ដែលបានដាំដំណាំចម្រុះ មានដូចជា ឪឡឹកសាច់ពណ៌លឿង ស្រកានាគពណ៌ស្វាយ ការ៉ុត ដំឡូងបារាំង ប៊័រ ។ល។

បើបងប្អូនគាំទ្រឪឡឹកសាច់ពណ៌លឿង របស់លោក មួយ ដារ៉ូ អាចទក់ទងមកលេខ ០៩៩ ៤៤៩ ៨៩៩ ០៨៨ ៨៤៤ ៩៨៩៩ ០៩៦ ៣០៣ ៦៩៩៩ សូមអរគុណ“។ដូច្នេះបើបងប្អូន បានទៅដល់ខេត្តមណ្ឌលគិរីហើយ កុំភ្លេចជួយគាំទ្រ ផលិតផលខ្មែររបស់យើងផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here