ស្លាប់ម្នាក់ទាំងព្រលឹមតែម្តង! ក្នុងចំណោមអ្នកជិះជាមួយ៣-៤នាក់ ករណីគ្រោះថ្នាក់ចរាចរនៅផ្លូវសុធារស(មានវីដេអូ)

0
240

ស្លាប់ម្នាក់ទាំងព្រលឹមតែម្តង! ក្នុងចំណោមអ្នកជិះជាមួយ៣-៤នាក់ ករណីគ្រោះថ្នាក់ចរាចរនៅផ្លូវសុធារស(មានវីដេអូ)

មានករណីគ្រោះថ្នាក់មួយកើតឡើងទាំងព្រលឹមតែម្តងនៅចំណុចផ្លូវភ្លោះសុធារស កែងផ្លូវសុរាមរិទ្ធ បង្កឡើងដោយរថយន្តទូរីសសាំយ៉ុង និងរុឺម៉ក់ដឹកស្វាយបើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរប្រុសស្រី៣-៤នាក់លើរុឺម៉កនេះ ប៉ុន្តែរងគ្រោះថ្នាក់រហូតស្លាប់គឺមានតែបុរសអ្នកបើករុឺម៉ក់ម្នាក់ទេ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៥ កន្លះ ត្រូវនឹងថ្ងៃទី ១៤ មេសា ឆ្នាំ ២០១៩ គឺជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីតែម្តង។

តាមប្រភពព័ត៌មានបានអោយដឹងថា គេឃើញរុឺម៉ក់ម៉ូតូមួយមានគ្នា៣-៤ នាក់ជិះ ដោយមានដឹងផ្លែឈើនៅលើនោះផងដែរ លុះមកដល់កន្លែងកើតហេតុក៏បានប៉ះជាមួយនឹងរថយន្តសាំយ៉ុងមួយគ្រឿងធ្វើអោយបុរសអ្នកបើករុឺមក៉គ្រវាត់បោកនឹងកន្ទុយរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

មួយសន្ទុះក្រោយមកគេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងធ្វើកំណត់ហេតុនៃករណីគ្រោះថ្នាក់ចរាចរនេះ ហើយក៏មានឡានពេទ្យមកវិចខ្ចប់សពដាក់តាមរថយន្តជូនទៅក្រុមគ្រួសារនៃសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែកយានយន្តត្រូវបានរក្សាទុកដើម្បីរងចាំការដោះស្រាយពីភាគីទាំងសងខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here