ដោយវិបត្តិផ្លូវចិត្តខ្លាំង!នាងក្រមុំសម្រេចយកក្រមាចងកសម្លាប់ខ្លួន

0
48

ដោយវិបត្តិផ្លូវចិត្តខ្លាំង!នាងក្រមុំសម្រេចយកក្រមាចងកសម្លាប់ខ្លួន

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះមកពិនិត្យធ្វើកោសល្យវិច្ច័យ ដោយនាងក្រមុំវ័យ២០ឆ្នាំម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្ត និងមានជំងឺប្រចាំកាយ ឈាមសស៊ីឈាមក្រហមផងនោះ បានយកក្រមាមកចងកធ្វើអត្តឃាតជាប់នឹងរនងផ្ទះ ស្លាប់ចោល ឪពុកម្តាយទាំងខ្លួននៅក្មេង។ ករណីចងកសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិលាចឈូក ឃុំគោកព្រីង ស្រុកស្វាយជ្រំ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ បៃ វណ្ណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ មូលហេតុដែលធ្វើឲ្យជនរងគ្រោះដាច់ចិត្តចងកសម្លាប់ខ្លួននោះដោយជនរងគ្រោះមានជំងឺឈាមសស៊ីឈាមក្រហម និងមានវិបត្តិផ្លូវចិត្កក៏យកក្រមាចងកនឹងរនងផ្ទះសម្លាប់ខ្លួនឯងតែម្តងទៅ។

សមត្ថកិច្ច និងគ្រូពេទ្យព្រមទាំងអាជ្ញាធរបានពិនិត្យ និងធើកោសល្យវិច្ច័យទៅលើសាកសពរួចមកដោយគ្មាន ស្លាកស្នាម អ្វីនោះទេ ទើបប្រគល់សពស្ត្រីរងគ្រោះទៅឲ្យឪពុកម្តាយ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here