ពិតជាមិនធម្មតា! ស្រីស្អាតលក់តែបុកល្ហុងសោះក៏អាចរកចំនូលបានរហូតដល់ទៅ…

0
178

ពិតជាមិនធម្មតា! ស្រីស្អាតលក់តែបុកល្ហុងសោះក៏អាចរកចំនូលបានរហូតដល់ទៅ…

ដូចយើងធ្លាប់បានស្គាល់ហើយ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះល្បីនៅថៃនោះគឺមានឈ្មោះថា Cawaii Kanom Jurarak រស់នៅទីក្រុងបាងកក ប្រទេសថៃ។ នាងត្រូវបានគេហៅកាត់ថា Cawaii នាងកើតនៅឆ្នាំ 1993 គឺជានារីធម្មតាម្នាក់នៅក្នុងភូមិ។ នាងជាអ្នកលក់បុកល្ហុងដ៏ល្បីល្បាញទូទាំងប្រទេសថៃ។

នៅក្នុងការខិតខំប្រឹងប្រែងមួយដែលពីមុននាងមានតែរទេះតូចមួយដើម្បីធ្វើអោយភ្ញៀវមានការចាប់អារម្មណ៍មកទិញអាហាររបស់នាង ជាពិសេសគឺនាងទទួលបានការគាំទ្រជាច្រើនពីសំណាក់ភ្ញៀវប្រុសៗដោយសារតែសម្រស់នាងដូចតារាអញ្ចឹង​រហូតមកដល់ពេលនេះនាងបានបង្កើតហាងមួយដោយខ្លួនឯង។ ជាក្មេងស្រីម្នាក់ដែលកើតចេញពីកូនអ្នកក្រ រុញរទេះលក់តែតាមឆ្នេរខ្សាច់ជាមួយនឹងបងប្អូនប្រុសម្នាក់ទៀត។ ក្រោយមក លោក កាវៃ ជាម្ចាស់ភាគហ៊ុននៃឃ្លាំងរថយន្តមួយនៅទីក្រុងបាងកកមានចំណាប់អារម្មណ៍ក្នុងការទាញនាងមកធ្វើជាអ្នកតំណាងផ្សព្វផ្សាយពាណិជ្ជកម្ម(Brand Ambassador)។ រូបភាពរបស់នាងត្រូវបានគេចែកចាយជាច្រើនតាមបណ្តាញសង្គមនានា ពីព្រោះនាងមានមុខគួរឱ្យស្រលាញ់ ស្បែក។ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ទាំងការតស៊ូ ការសម្រេចចិត្ត និងការទទួលខុសត្រូវរបស់នាងចំពោះការងារទាំងអស់គឺពិតជាគួរអោយសរសើរមែន។

ទោះជាយ៉ាងណានាង មិនបោះបង់ការលក់បុកល្ហុងរបស់នាងទេ បើទោះជានាងជាប់រវល់ទទួលថតផ្សព្វផ្សាយស្ពតពាណិជ្ជកម្មក៏ដោយ ពីព្រោះថាមុខជំនាញ និងជំនួញរបស់នាងគឺបុកល្ហុងដែលអាចរកចំណូលបានច្រើនគួរសមដែរក្នុងមួយថ្ងៃៗគឺអាចរកបានរហូតទៅដល់ជាង ១មុឺនបាត(១០០០០Baht)ឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here