រើសបានកាមេរ៉ាម៉ាក Nikon មួយគ្រឿងស្វែងរកម្ចាស់ដើមតាមហ្វេសបុក តែចុងក្រោយមានរឿងនឹកស្មានមិនដល់

0
1035

រើសបានកាមេរ៉ាម៉ាក Nikon មួយគ្រឿងស្វែងរកម្ចាស់ដើមតាមហ្វេសបុក តែចុងក្រោយមានរឿងនឹកស្មានមិនដល់

បរទេស៖ នារីជនជាតិអាមេរិកឈ្មោះ Shelly Hirst បានចំណាយពេលទំនេររបស់នាងនៅទៅស្ទូចត្រីនៅលើច្រាំងនៃបឹងមួយ ហើយភ្លាមនោះនាងមានអារម្មណ៍ថាមានអ្វីមួយដែលធ្ងន់ជាប់នឹងទំពក់ដងសន្ទូច នៅពេលដែលទាញវាចេញមកលើ ឃើញកាមេរ៉ា Nikon មួយគ្រឿងដែលខូចខ្ទេចមិនអាចប្រើបាន ។

កាមេរ៉ាត្រូវបានខូចនិងមិនអាចប្រើបានទៀតទេ ដូច្នេះ Shelly បានយកវាទៅផ្ទះជាមួយដើម្បីចង់ដឹងចង់ឃើញ និងធ្វើតេស្តមេម៉ូរីដែលនៅជាប់កាមេរ៉ាចាស់មួយនេះ។ ដោយមិននឹកស្មាន កាតមេម៉ូរីកាមេរ៉ានៅតែមានដំណើរការរួមទាំងមានរូបថតជាង 1700 សន្លឹកហើយរូបភាពចុងក្រោយត្រូវបានគេថតនៅថ្ងៃទី 10 ខែឧសភាឆ្នាំ 2016 នៅបឹងដែល Shelly បានរកឃើញកាមេរ៉ា។ នាងចង់ប្រគល់កាតមេម៉ូរីអោយទៅម្ចាស់ដើមវិញដូច្នេះនាងបានបង្ហោះវានៅលើបណ្តាញសង្គមហ្វេសប៊ុក។

ជាសំណាងល្អ និងអរគុណដល់អំណាចនៃបណ្តាញសង្គមដែល Shelly អាចរកឃើញម្ចាស់វាវិញយ៉ាងឆាប់រហ័ស ប៉ុន្តែមានរឿងដែលមិននឹកស្មានចំពោះរូបថតនៅក្នុងកាមេរ៉ាទាំងនេះ ដែលជាករណីមានអាថ៌កំបាំងនៅពីក្រោយជុំវិញរឿងកាមេរ៉ាមួយនេះ។

សារដែលនាង Shelly បានបង្ហោះ៖ “តើមាននរណាម្នាក់បានបាត់ធ្លាក់កាមេរ៉ានេះនៅក្នុងទឹកអំឡុងពេលដែលនេសាទត្រីនៅ Hesperia Lake ដែរទេ? ខ្ញុំបានរើសបានវានៅឯមាត់ចាំ្រងទន្លេនៅចុងសប្ដាហ៍នេះ។ សូមមិត្តហ្វេសប៊ុករបស់ខ្ញុំជួយផុស និងស៊ែរផងដើម្បីរកម្ចាស់ដើមរបស់វាអោយឃើញ។ ខ្ញុំបានយកកាតអង្គចងចាំ(memory) ដាក់សាកចូលក្នុងកាមេរ៉ារបស់ខ្ញុំ នៅមានដំណើរការដែលឃើញមានរូបថតជាង 1700 វាហាក់ដូចជាវាបានធ្លាក់ចុះកាលពីថ្ងៃទី 10 ខែឧសភាឆ្នាំ 2016 ។ រូបថតចុងក្រោយត្រូវបានថតនៅពេលពួកគេកំពុងនេសាទនៅបឹងហើយថា គឺជាថ្ងៃចុងក្រោយនៅលើរូបថតនេះ។ ប្រសិនបើមានមនុស្សជាច្រើនចែករំលែករូបនេះ នោះប្រហែលជាយើងនឹងរកឃើញម្ចាស់ពិតនៃកាតអង្គចងចាំ និង ម៉ាស៊ីនថតនេះ។ សូមអរគុណចំពោះការជួយរបស់អ្នក។ “

ម្ចាស់កាមេរ៉ាគឺលោក David Pardo គឺជាអ្នកថតរូប។ ប៉ូលីសបានហៅមនុស្សបីនាក់មកសួរចម្លើយ ពីរឿងរ៉ាវដែលកាមេរ៉ាលោក David បានធ្លាក់ចូលទឹកដោយមានមូលហេតុ និងមិនអាចបកស្រាយបាន។​ លោក ដេវីតត្រូវបានបុរសបីនាក់វាយលោក ហើយយកកាមេរ៉ារបស់លោកបោះចូលក្នុងទឹក។ ដោយមិនមានភស្តុតាងគ្រប់គ្រាន់ប៉ូលីសមិនបានកំណត់មុខសញ្ញាអ្នកវាយប្រហារលោក ដេវីតបានឡើយ​រហូតមកដល់ពេលនេះទើបបែកធ្លាយតាមរយះរូបថតដែលនាង​​ Shelly បានរើសបានក្នុងបឹង។

ជាសំណាងល្អ Shelly បានគ្រប់គ្រង និងរក្សា “កាមេរ៉ាថតរូប” និងស្វែងរកម្ចាស់ដើមឃើញគឺលោក ដាវីឌដោយសារតែអំណាចនៃបណ្តាញសង្គម។ ដោយទទួលបានភ័ស្តុតាង លោក ដាវីឌបានមកប៉ុស្ត៍ប៉ូលីសដើម្បីរាយការណ៍ជុំវិញរឿងលោកបាត់កាមេរ៉ា និងរងរបួស។ មនុស្ស បីនាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនពីបទបង្កររបួសស្នាមដោយចេតនា និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ៕

ប្រភព៖ ​​DKN

ប្រែសំរួលដោយ៖ រំចង់

LEAVE A REPLY

Please enter your comment!
Please enter your name here