សោកស្តាយ និងរំលែកទុក្ខលោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ទទួលមរណភាពហើយនៅព្រឹកនេះ

0
4303

សោកស្តាយ និងរំលែកទុក្ខលោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ទទួលមរណភាពហើយនៅព្រឹកនេះ

គួរអោយសោកស្តាយ និងតក់ស្លុត ដោយលោកតា ផ្លុង មឿក ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាវេលាម៉ោង ៨ព្រឹក ដោយជម្ងឺរោគាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ។ ដោយសាច់ញាតិ្តរបស់លោកតាបានបង្ហាញដោយក្តីទុក្ខសោកថា៖ “លោកពុក ផ្លុង មឿក បានទទួលមរណភាពហើយគាត់លាពីពួកយើងរហូតហើយបងប្អូនដ៏សែនកំសត់ទាំងអស់គ្នាអើយ”។

ទោះជាយ៉ាងណាសពរបស់លោកតា ផ្លុង មឿក នឹងយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តស្វាយពពែរ មានទីតាំងនៅតាមបណ្ដោយមហាវិថីសម្ដេចព្រះសុធារស សង្កាត់ ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ គួររំលឹកថា ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក បានធ្លាក់ខ្លួនមានជម្ងឺឈឺធ្ងន់ធ្ងរជាច្រើនឆ្នាំ ហើយភរិយារបស់លោកតាក៏បានទទួលមរណភាពកាលពីឆ្នាំ២០១៧។ នេះជាការបាត់បង់នូវវិរៈសិល្បករ ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ ដ៏មានទេពកោសល្យ ក្រុមការងារខ្មែរណូត ក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here