សូមស៊ែរបន្ត! ក្មេងក្តៅខ្លួនខ្លាំង ជំហានដំបូងមាតាបិតាត្រូវអនុវត្តចំនុចទាំងនេះ

0
183

សូមស៊ែរបន្ត! ក្មេងក្តៅខ្លួនខ្លាំង ជំហានដំបូងមាតាបិតាត្រូវអនុវត្តចំនុចទាំងនេះ

ជាទូទៅនៅពេលដែលកូនរបស់លោកអ្នកក្តៅខ្លួនលោកអ្នកតែងតែប្រញាប់យកវាទៅមន្ទីរពេទ្យភ្លាមៗ ឬក៏ប្រើថ្នាំបញ្ចុះកំដៅផ្សេងៗ។ ប៉ុន្តែលោកអ្នកមិនគួរប្រើថ្នាំបញ្ចុះកំដៅច្រើនពេកទេ ដោយសារអាចប៉ះពាល់ដល់សុខភាពកូនលោកអ្នក ហើយណាមួយយើងមិនទាន់ដឹងពីស្ថានភាពជំងឺរបស់កូនលោកអ្នកនៅឡើយ អាចនឹងស្លាប់បានបើមានការធ្វេសប្រហែសជាមួយនឹងការប្រើថ្នាំបញ្ចុះកំដៅលើសកំរិត។ ខាងក្រោមនេះជាវិធីសាមញ្ញដែលមាតាបិតាអាចធ្វើបានជំហានដំបូង៖

-ប្រើថ្នាំ​បញ្ចុះ​កំដៅ​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា

-ជូត​ខ្លួន ឬ​មុជទឹក

-ដោះ​ខោអាវ ឬ​ពាក់អាវ​ស្តើងៗ

-បេីកកង្ហារ ឬ​ម៉ាស៊ីន​ត្រ​ជាក់អោយ​បន្ទប់​មាន​សីតុណ្ហភាព​ត្រជាក់។

-ញុំ​ទឹក ឬ​បៅ​អោយបាន​ច្រើន

-ព្យាបាល​មូលហេតុ​ដែល​ធ្វើអោយ​កូន​ក្តៅខ្លួន​ដោយ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

-មិនត្រូវ​ក្រ​ឡុំ​កូន​ជាមួយ​ភួយ ឬ​ក្រណាត់ក្រាស់ៗនោះទេ។

-មិនត្រូវ​បញ្ច្រក់ថ្នាំ​តាមចិត្ត​ខ្លួនឯង គ្មាន​ម៉ោង​ច្បាស់លាស់​នោះទេ។

ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗបើនៅតែក្តៅខ្លាំងមិនបាត់ ហើយត្រូវរាយការណ៍ប្រាប់វេជ្ជបណ្ឌិតពីការប្រើប្រាស់ថ្នាំផ្សេងៗមុននឹងមកពេទ្យ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here