បុរសជាមន្ត្រីឥណទានបា្រសាក់ម្នាក់ ខឹងជនរងគ្រោះមិនព្រមសងលុយ ទាញប័ុងតោកាប់បម្រុងផ្តាច់ជីវិតរបួសធ្ងន់០២នាក់

0
1437

បុរសជាមន្ត្រីឥណទានបា្រសាក់ម្នាក់ ខឹងជនរងគ្រោះមិនព្រមសងលុយ ទាញប័ុងតោកាប់បម្រុងផ្តាច់ជីវិតរបួសធ្ងន់០២នាក់

ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានករណីហឹង្សារមួយដែលបង្កឡើងដោយបុរសម្នាក់ដែលជាបុគ្គលិកឥណទាន ប្រាសាក់ខឹងជនរងគ្រោះមិនព្រមសងប្រាក់ក៏បានទាញយកកាំបិតប៉័ងតោ កាប់បម្រុងផ្តាច់ជីវិតដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី ១២ មេសា ២០១៩ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះថា យី គឹមយ៉ាន ភេទ ប្រុសអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកឥណទាន ប្រាសាក់ មានទីលំនៅភូមិថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ចំណែកឯជនរងគ្រោះវិញមានឈ្មោះថា វឿន សុខវិរះបុត្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្នាមកាប់របួសផ្នែកក្បាលខាងក្រោយ ដេរចំនួន១២០ថ្នេរ ។

សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ទៅរកទិញអីហូប លុះត្រលប់មកវិញ ដល់មុខស្ថានីយ៍ប្រេងតេលា ភូមិព្រៃទា១ ស្រាប់តែលេចមុខជនសង្ស័យ យកកាំបិតប៉័ងតោ តាមកាប់មកលើជនរងគ្រោះ ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យជនរងគ្រោះដួលសន្លប់ស្តូកស្តឹង ហើយជនសង្ស័យបានគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យព្រះកុសុម:(លោកសង្ឃ) ដេរចំនួន១២០ថ្នេរ ។

ក្រោយបង្ករួចជនសង្ស័យ រួមទាំងម៉ូតូធ្វើសកម្មភាព បានជិះរត់គេចខ្លួនទៅនៅ ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តល ទើបសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ៣ សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌ ចុះទៅឃាត់ខ្លួនថ្ងៃទី១៤ មេសា ២០១៩ ហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យ បាននាំមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here