យប់នេះកូនគេងតែឯង កូនថប់ទេកូន កូនខ្លាចទេកូន..?

0
136

យប់នេះកូនគេងតែឯង កូនថប់ទេកូន កូនខ្លាចទេកូន..

ថ្ងៃនេះប៉ាមិនបានធ្វើទឹកដោះគោឲ្យកូនញ៊ាំទេ ប៉ាមិនបានដាំទឹកក្តៅឲ្យកូនងូតទឹក ប៉ាមិនបានបោកខោអាវឲ្យកូនទៀតទេ ប៉ាមិនបានស្តាប់កូនយំទៀតទេ ប៉ាមិនបានឃើញមុខកូនទៀតទេ ប៉ាលែងបានថើបកូនទៀតទេ ប៉ាលែងមានកូនទៀតហើយ ប៉ាលេងមានឈ្មោះថាប៉ាគេទៀតហើយ ប៉ាហត់ប៉ាបានឃើញមុខកូនពេលមកពីធ្វើការលេងមានហើយ ប៉ាអរគុណដែលឲ្យប៉ាហត់ អរគុណដែលឲ្យប៉ានឹកកូន អរគុណដែលប៉ាអាចមានកូន អរគុណដែលមកនៅនិងប៉ាត្រឹម២៨ថ្ងៃ អរគុណដែលធ្វើឲ្យប៉ាគេងមិនលក់មើលថែកូន អរគុណដែលឲ្យប៉ាបារម្ភពីកូន ។ល។ យប់នេះកូនគេងតែឯង កូនថប់ទេកូន កូនខ្លាចទេកូន..។

LEAVE A REPLY

Please enter your comment!
Please enter your name here