សូមប្រយ័ត្ន! មានករណីផ្ទុះហ្គាសចង្រ្កានអាំងសាច់ប៊ូហ្វេមួយកន្លែង

0
925

សូមប្រយ័ត្ន! មានករណីផ្ទុះហ្គាសចង្រ្កានអាំងសាច់ប៊ូហ្វេមួយកន្លែង

ថៃ៖ ដូចយើងបានដឹងស្រាប់ហើយ ចំពោះអស់លោកអ្នកដែលតែងតែចូលចិត្តប្រើចង្រ្កានហ្គាសតូចៗ ហើយមិនបានពិនិត្យ និងឆែកមើលកំហូចរបស់វាអោយបានត្រឹមត្រូវ ពីព្រោះគ្រោះថ្នាក់ពិតជាមិនអាចមើលឃើញ និងដឹងមុនពីការផ្ទុះទេ ជាពិសេសចង្រា្កនតូចៗអាំងសាច់តាមហាងអាហារនានាដែលមិនមានតំហែទាំបានល្អ។

មានករណីផ្ទុះចង្រ្កានអាំងសាច់កន្លែងប៊ូហ្វេមួយកន្លែងនៅទីក្រុងបាងកក បានធ្វើអោយនារីវ័យក្មេងម្នាក់រងរបួសរលាកពេញខ្លួនរបួសស្រាលដោយសារខ្លាញ់ និងទឹកស៊ុបក្តៅ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីយប់ ត្រូវនឹងថ្ងៃទី ១៦ មេសា ឆ្នាំ ២០១៩ ទីក្រុងបាងកក ប្រទេសថៃ។ គ្រោះថ្នាក់នេះមិនបានបង្កអោយមានការខូចខាតច្រើន ឬ ឆេះជាអគ្គីភ័យទេ គ្រាន់តែមានអ្នករបួសស្រាលៗប៉ុណ្ណោះ។

សូមបងប្អូនមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះចង្ក្រានហ្គាសអាំងសាច់ ពីព្រោះករណីនេះកើតមានច្រើនហើយ និងមានជាអគ្គីភ័យទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here