ស្តែងៗ! ថ្ងៃចុងក្រោយគេនាំគ្នាសប្បាយ បែរជាយុវជនទាំងនេះដេញចាក់ដេញកាប់គ្នាទៅវិញ(មានវីដេអូ)

0
7070

ស្តែងៗ! ថ្ងៃចុងក្រោយគេនាំគ្នាសប្បាយ បែរជាយុវជនទាំងនេះដេញចាក់ដេញកាប់គ្នាទៅវិញ(មានវីដេអូ)

ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាបុណ្យដ៏ប្រពៃនៃជនជាតិខ្មែរទូទាំងប្រទេស បងប្អូនញាតិមិត្តជិតឆ្ងាយ សប្បាយនឹងជួបជុំគ្នាក្រោយពីធ្វើការពេញមួយឆ្នាំ។ ប៉ុន្តែយើងសង្កេតឃើញថា ជារឿយៗគឺតែងមានរឿងរ៉ាវជាច្រើនដែលបង្កឡើងដោយក្រុមយុវជនមួយចំនួនដែលតែងតែឈ្លោះ កាប់គ្នា ធ្វើអោយបុណ្យនេះលែងទៅជាសប្បាយ។

ជាក់ស្តែងវីដេអូថតបានតាមរយះគណនីហ្វេសបុក លោក Yin Peav បានបង្ហោះថា “ថ្ងៃចូលឆ្នាំទី៣នៅវត្តត្រឡែងកែង (លង្វេក) ភូមិអុកញ្ញាប៉ាង ឃុំលង្វេក ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង។ សូមប៉លីសចាប់ជន់ដៃដល់ទៅផ្តន់ទាទោសអោយខានតែបាន។ សូមជួយចែកចាយដើម្បីបំបាត់ភាអសន្តិសុខក្នុងសង្គមខែ្មរ”។

នេះជាគំរូមិនល្អតាំងពីដើមរបស់យុវជនឈាមរាវខ្មែរមួយចំនួនដែលតែងតែបង្កភាពអសន្តិសុខនៅកន្លែងពិធីផ្សេងៗ ជាពិសេសនៅកន្លែងទីសាធារណៈ ដែលមានចាក់ធុងបាសរាំ បុណ្យ ការ ឬ កន្លែងកំសាន្តនានា៕
សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here