មុននឹងយកប្ដី សូមបងប្អូនស្រីៗ គិតឲ្យច្បាស់លាស់ កុំរើសតែស្អាត ហើយសង្ហា សំខាន់គួរយកអ្នកណាដែលស្រលាញ់ ហើយចេះថែរក្សាយើង

0
337

មុននឹងយកប្ដី សូមបងប្អូនស្រីៗ គិតឲ្យច្បាស់លាស់ កុំរើសតែស្អាត ហើយសង្ហា សំខាន់គួរយកអ្នកណាដែលស្រលាញ់ ហើយចេះថែរក្សាយើង

អប់រំ៖ ពេលបងស្រលាញ់អូនដំបូង បងសន្យាថានឹងមើលថែអូនមិនឲ្យលំបាក ហើយបងសន្យាទៀតថាបើអូនរៀបការជាមួយបង បងនឹងផ្ដល់សុភមង្គលដល់អូន។

ចុះពេលនេះពាក្យសន្យាបងពីមុនបាត់ទៅណាហើយ!!?
ពុកអើយ……ម៉ែអើយកូនខុសហើយដែលមិនជឿលោកទាំងពីរ (កូនកុំយកវាអី វាជាមនុស្សមិនល្អទេ វាមិនអាចមើលថែកូនឡើយ……ម៉ែសុំអង្វរកុំយកវាអី!!!)។

ឲ្យកូនស្រីម្នាក់នេះសុំទោសផងដែលមិនស្ដាប់ពាក្យម៉ែ ហើយថែមទាំងបោះពាក្យសម្ដីមិនល្អ (ម៉ែកុំចេះ ទោះគាត់ទៅជាយ៉ាងណាក៏ដោយ ក៏គាត់ជាមនុស្សដែលកូនស្រលាញ់ដែរ!)។

រូបតំណាង
រូបតំណាង

មុននឹងយកបុរសណាធ្វើជាគូជីវិតត្រូវគិតឲ្យយូរ ឲ្យបានហ្មត់ចត់ ឲ្យបានល្អិតល្អន់ ហើយពិភាក្សាជាមួយចាស់ទុំ និងសួរចាស់ទុំឲ្យគាត់ជួយមើលពីចរិត និងអកប្បកិរិយាបុរសនោះ។  សូមកុំយកខុសដូចនាងខ្ញុំ ដែលមិនស្ដាប់ចាស់ទុំ៕

ប្រភព៖ ហ្វេសបុក

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here