មិនដឹងជិះលឿនប៉ុណ្ណាទេ! បានជាផ្លូវអញ្ចឹងក៏បុកគ្នាបានដែរ

0
307

មិនដឹងជិះលឿនប៉ុណ្ណាទេ! បានជាផ្លូវអញ្ចឹងក៏បុកគ្នាបានដែរ

បុរសម្នាក់បានស្លាប់ និងបាក់ជើងជាច្រើនកំណាត់ដេកនៅលើផ្លូវគ្រួសតាមផ្លូវចូលភូមិ រីឯម្នាក់ទៀតរងរបួសធ្ងន់​ ដោយករណីគ្រោះថ្នាក់ម៉ូតូបុកម៉ូតូស៊េរី ឆ្នាំ២០១៩ ដូចគ្នា។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ១៣ មេសា ឆ្នាំ២០១៩ ស្ថិតនៅចំនុចផ្លូវកាត់ចូលក្នុង ភូមិរទេះភ្លូក ឃុំដូងខ្ពស់ ស្រុកបុរីជលសា ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានអោយដឹងថា ម៉ូតូពីរគ្នាគ្រឿងបានបុកគ្នាពេញទំហឹងក្នុងល្បឿនលឿននៅលើផ្លូវចូលភូមិបណ្តាលអោយស្លាប់ និងខ្ទេចម៉ូតូទាំងសងខាង។ ម្នាក់ៗឃើញហេតុការណ៍នេះហួសចិត្ត ដោយសារផ្លូវចឹងសោះអាចមានគ្រោះថ្នាក់ដល់ម្លឹងៗ! មិនដឹងជាបើកបរលឿនយ៉ាងណាទេ។

តាមរយះរបាយការណ៍នាយកដ្ឋានចរាចរផ្លូវគោកបានអោយដឹងថាក្នុងអំឡុងចូលឆ្នាំខ្មែរប្រពៃណីជាតិតែ០៣ថ្ងៃ មានអ្នកគ្រោះថ្នាក់ចរាចរស្លាប់រហូតជិតដល់៤០នាក់ និងរបួសជាង១៥០នាក់។ មូលហេតុទាំងនេះដោយសារតែបើកបរមានល្បឿនលឿន វ៉ាជែងគ្នា បើកបរក្នុងមានសារធាតុគ្រឿងស្រវឹងជាដើម៕ សូមចូលរួមគោរពចរាចរទាំងអស់គ្នា!!

LEAVE A REPLY

Please enter your comment!
Please enter your name here