ចាប់បានហើយ! ជនបង្ករបួសស្នាមយកសាម៉ូរ៉ៃដេញកាប់គេនៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញ

0
110

ចាប់បានហើយ! ជនបង្ករបួសស្នាមយកសាម៉ូរ៉ៃដេញកាប់គេនៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញ

កំពង់ឆ្នាំង៖នគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះ បានឃាត់ខ្លួនអ្នកក្លាហានកាប់ចាក់គ្នានៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង ហើយ។

សមត្ថកិច្ច បញ្ជាក់ប្រាប់ភ្នាក់ងារប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជា CPC NEWS ថា ជនសង្ស័យឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចករណីហិង្សាដោយចេតនា នៅចំណុចខ្លាកូនភូមិផ្សារត្រាចឃុំលង្វែក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥៖៤០នាទីល្ងាច ។

សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែង កែង ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជនសង្ស័យដទៃទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here