មួយទៀតហើយ! ប្តីចិត្តតិរិច្ចានចាប់ប្រពន្ធ និងកូនតូចដុតទាំងរស់

0
232

មួយទៀតហើយ! ប្តីចិត្តតិរិច្ចានចាប់ប្រពន្ធ និងកូនតូចដុតទាំងរស់

កំពង់ស្ពឺ៖ មានករណីហឹង្សាមួយបង្កឡើងដោយប្តីចិត្តតិរិច្ចាន ចាប់ប្រពន្ធ និងកូនប្រុសតូចដុតទាំងរស់ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកភូមិផងរបងជាមួយគ្នារត់មកជួយពន្លត់ស្ទើរតែមិនទាន់។
យោងតាមគណនីហ្វេសបុកបុរសម្នាក់ដែលមានឈ្មោះ Břø Thý បានសរសេរបង្ហោះរៀបរាប់ថា៖ “ថ្ងៃទី 17 ខែ 4 ឆ្នាំ 2019ប្ដីចិត្តព្រៃផ្សៃដុតប្រពន្ធនិងកូនទាំងរស់គួរអោយអាណិតក្មេងណាស់ទាំងគ្នាមិនដឹងរឿងអីត្រូវរងគ្រោះបែបនេះខ្ញុំគ្មានពាក្យអ្វីជូនពរពូទេមានតែពាក្យថាសូមឲ្យពូជាប់គុកអស់មួយជីវិតចុះបើស្លាប់កុំកើតជាតិជាមនុស្សអី😓(ភូមិពន្នរ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ)”។

ក្រោយពីមានករណីនេះកើតឡើងសមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនបុរសជាប្តីនោះបានភ្លាមៗ ហើយកំពុងកសាងសំណុំរឿងដើម្បីរងចាំការដោះស្រាយតាមនីតិវីធីច្បាប់៕


LEAVE A REPLY

Please enter your comment!
Please enter your name here