សូមប្រុងប្រយ័ត្ន! អ្នករស់នៅភ្នំពេញ-ខេត្តមួយចំនួនចាប់ពីថ្ងៃនេះ ដល់ទី២៤ មេសា អាចនឹងមានបាតុភូតខ្យល់កន្រ្ទាក់ និងរន្ទះបាញ់

0
466

សូមប្រុងប្រយ័ត្ន! អ្នករស់នៅភ្នំពេញ-ខេត្តមួយចំនួនចាប់ពីថ្ងៃនេះ ដល់ទី២៤ មេសា អាចនឹងមានបាតុភូតខ្យល់កន្រ្ទាក់ និងរន្ទះបាញ់

ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវដល់បងប្អូនបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនោះទេ។យោងតាម សេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២៤ ខែមេសា ឆ្នាំ២០១៩ នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ក្នុងកម្រិតពីខ្សោយទៅបង្គួរ ដោយសារតែឥទ្ធិពលនៃជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ។

សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី១៩ ខែមេសាទៅ ឥទ្ធិពលនៃជ្រលងសម្ពាធទាបនឹងចុះខ្សោយ ។ចាប់ពីថ្ងៃទី១៩-២៤ ខែមេសា បណ្តារាជធានី-ខេត្តមួយចំនួន ភ្លៀងកក់ខែចុះខ្សោយ អាចនឹងមានកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង ។ ចំណែកសីតុណ្ហភាពអតិបរិមានឹងបន្តកើនឡើង ក្នុងចន្លោះពី៣៧-៤០អង្សាសេ ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវដល់បងប្អូនបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនោះទេ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here