លោក ពាក់ មី ឆ្លើយតបបុរសម្នាក់ដែលតិះដៀលលោកថា ជាមនុស្សភ្លេចកំណើតខ្លួនឯង

0
231

លោក ពាក់ មី ឆ្លើយតបបុរសម្នាក់ដែលតិះដៀលលោកថា ជាមនុស្សភ្លេចកំណើតខ្លួនឯង

ហ្វេសបុក៖ គួររំលឹកផងដែរថា កាលពីថ្ងៃចូលឆ្នាំខ្មែរ លោក ពាក់មី បានលេងស្រុកកំណើត ហើយធ្វើបុណ្យជាមួយនឹងឪពុកម្តាយរបស់ខ្លួនដោយបង្ហោះជាសារតាមបណ្តាញសង្គមនូវសារលេងសើចជាមួយឪពុកខ្លួនថា៖​​ “ឪពុកខ្ញុំកាលពីក្មេងកាប់មិនមុត​ ដុតមិនឆេះ​ កាំភ្លេីងអាកា​ បេ​ បាញ់មិនត្រូវ ឥឡូវចាស់ទៅធ្លាក់ខ្លួនឈឺ​ អាគមន៏លែងឡេីង សូម្បីតែក្មេងៗដុតផាវលេង​ ក៏រត់ដែរ​ ខ្លាចគ្រោះថ្នាក់​ ខ្ទាតអំបែងចូលភ្នែក​ ខិខិ”

ដោយឡែកថ្មីៗនេះ មានបុរសម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Serey Sey LB បានសរសេររិះគន់លោកពីសំណេរលេងសើចខាងលើរបស់លោក ពាក់ មី ថា៖ “ដោយសារតែចង់បានប្រជាប្រិយភាព ពីប្រិយមិត្ត ហើយនិយាយភ្លេចកំណើតខ្លួនអោយសោះ …….ក្រោយមកលោក ពាក់មី បានតបឆ្លើយទៅវិញថា”សូមបងប្អូនជួយស៊ែអោយម្នាក់នេះបានឃេីញវិញផង គ្រាន់តែខ្ញុំផុសជាមួយឪពុកខ្ញុំចឹងសោះ​ ដៀលថាខ្ញុំភ្លេចកំណេីត​ ថាខ្ញុំចង់ល្បី​ គាត់ផុសវាយប្រហាខ្ញុំ​ លោកឯងម៉េចមិនបេីកភ្នែកមេីលផង​ ពេលដែលខ្ញុំធ្វេីល្អរជាមួយឪពុកខ្ញុំនោះ​ លោកឯងចាំតែចាប់កំហុសជាន់ពន្លិច​ ចង់ល្បីខ្លួនឯងទេដឹង”

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here