សាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទៅកាន់សាធារណៈជន​ អំពីជំងឺឆ្កែឆ្កួត

0
364

សាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទៅកាន់សាធារណៈជន​ អំពីជំងឺឆ្កែឆ្កួត

នាពេលថ្មីៗនេះ មានចំនួនអ្នកមកដល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត កើនឡើងយ៉ាងខ្លាំង និង មានការ សង្កេតឃើញថា ក្នុងចំណោមអ្នកមកមួយចំនួន ជាករណីមានរបួសដោយសត្វឆ្កែ ឆ្មា ខាំ ឬ ខ្វាច កន្លងមកយូរពេលហើយ ហើយសត្វនោះក៏គេដឹងច្បាស់ថា នៅរស់ធម្មតា លើសពី 10 ថ្ងៃ ក្រោយពេលបង្ករបួស។

ករណីបែបនេះ មានន័យថា សត្វបង្ករបួសនោះ មិនមានជំងឺឆ្កែឆ្កួត មិនចម្លងជំងឺឆ្កែឆ្កួត ទៅអ្នករងរបួសទេ និង មិនតម្រូវអោយចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនោះទេ។

(យោង ៖ WHO Technical Report Series No. 1012, 2018)

វេជ្ជបណ្ឌិត នៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តែងតែពិនិត្យជានិច្ចលើចំណុចនេះ និងពន្យល់ដល់អ្នកមករកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត។ពួកគាត់នឹងពិនិត្យ អ្នកមករកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ម្នាក់ៗ គ្រប់គ្នា និង ធ្វើវេជ្ជបញ្ជារចាក់ថ្នាំបង្ការ គ្រប់ករណីដែលត្រូវចាក់។

សូមអធ្យាស្រ័យចំពោះ ការរង់ចាំ និង ផលលំបាកនានា ពេលរង់ចាំរយៈពេលច្រើនម៉ោង ដោយហេតុថា មានអ្នកមកដល់ច្រើន ក្នុងពេលតែមួយ។

សូមអរគុណ

ប្រភព៖ Pasteur Institute in Cambodia

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here