សាហាវណាស់! មិនដឹងមានរឿងអី ឡានពីរគ្រឿងបើកបំបុករោងការផ្អើលរត់ជាន់គ្នា(មានវីដេអូ)

0
491

សាហាវណាស់! មិនដឹងមានរឿងអី ឡានពីរគ្រឿងបើកបំបុករោងការផ្អើលរត់ជាន់គ្នា(មានវីដេអូ)

វីដេអូឃ្លីបមួយថតបានករណីដ៏អោយរន្ធត់មួយដែលមានរថយន្តពីរគ្រឿងបានបើកបំបុករៀងការដែលមានភ្ញៀវកំពុងតែហូបជួបជុំគ្នាយ៉ាងសប្បាយរីករាយ នាំគ្នារត់ជាន់ជើងបិះនឹងត្រូវឡានបុកទៅហើយ តែសំណាងមនុស្សរត់គេចផុតអស់ទាន់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២១ មេសា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទី។

តាមរយះវីដេអូឃ្លីបនេះត្រូវបានគេសង្ស័យថាមកពីម្ចាស់រោងការបានសង់រោងការកាត់ផ្លូវទើបធ្វើអោយអ្នកធ្វើដំណើរកាត់ទីនោះហើយរកផ្លូវចូលផ្ទះមិនបាន។ មានមតីមួយចំនួនលើកឡើងថាប្រហែលជាបុរសម្នាក់ខឹងនឹងសង្សាការចោលទើបធ្វើបែបនេះ។ មានមតិជាច្រើនទៀតដែលបានវិភាគទៅលើវីដេអូនេះ ប៉ុន្តែមានមតិខ្លះគេថាគឺជាវីដេអូអប់រំដោយយកគំរូតាមករណីបុរសម្នាក់ជិះឡានឡិចស៊ីសបំបុកភ្ញៀវនៅបឹងស្រឡាងខណះពេលដែលកំពុងធ្វើបុណ្យឡើងអ្នកតា។

ទោះជាយ៉ាងណាគេមិនទាន់ដឹងថាជាការថតកុន ឬមែនទែននោះទេ រងចាំវីដេអូពេញនៅពេលក្រោយយើងខ្ញុំនឹងផ្សាយជូន៕

អត្ថបទផ្តល់សិទ្ធិដោយ៖ រំចេក

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here