ដឹងការពិតហើយ! ការសាងសងព្រលានយន្តហោះអន្តរជាតិថ្មី គឺនៅ…

0
268

ដឹងការពិតហើយ! ការសាងសងព្រលានយន្តហោះអន្តរជាតិថ្មី គឺនៅ…

ភ្នំពេញ៖ ដោយសារមានការមន្ទិលសង្ស័យច្រើនពីប្រជាពលរដ្ឋខ្មែរពីការសាងសង់ព្រលានយន្តអន្តរជាតិថ្មីនោះ ថ្ងៃនេះត្រូវបានស្រាយបំភ្លឺហើយដោយលោក សុខ ឥសាន្ត អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ លោកលើកឡើងថា គម្រោងសាងសងព្រលានយន្តហោះនេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ចេញ​សេចក្តីសម្រេច​ស្ដី​ពី​ការ​បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​មាន​លោក​ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែន​ជា​ប្រធាន​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន អាកាស​ចរ​ស៊ី​វិល​ជា​អនុប្រធាន និង​មន្ត្រី​២៣​រូប​ផ្សេង​ទៀត​ជា​សមាជិក ។

បន្ថែមពីនេះលោក សុខ ឥសាន្តបានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងនេះនឹងត្រូវបានគណះកម្មាការសាងសង់កំនត់រួចហើយគឺសាងសងស្ថិត​នៅ​ក្រុង​តា​ខ្មៅ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ស្រុក​បាទី ខេត្តតាកែវ ដែល​ជា​ជំនួយ​របស់​ចិន​មួយ​ភាគ​ធំ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវ​សែ លើ​ផ្ទៃដី​២​ពាន់​៦​រយ​ហិ​កតា ដែល​មាន​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here