នារីវ័យក្មេងម្នាក់ បែកស៊ីលីកូនបំប៉ោងសុដន់ ខណៈពេលកំពុងរួមភេទ

0
551

នារីវ័យក្មេងម្នាក់ បែកស៊ីលីកូនបំប៉ោងសុដន់ ខណៈពេលកំពុងរួមភេទ

ថៃ៖ នារី​ជនជាតិថៃម្នាក់ ក្រោយពី​មាន​អា​ការៈឈឺចាប់​ក្នុង​សុដន់​របស់​នាង​ដែល​បាន​វះកាត់​ពង្រីក​កាលពី​ពីរ​ឆ្នាំមុន នាង​ក៏បាន​ទៅ​ឳ្យ​គ្លីនិក​ពិនិត្យមើល​ហើយ​រកឃើញ​ថា ដុំ​ស៊ី​លី​កូន​នៅក្នុង​សុដន់​របស់​នាង បាន​បែក ហើយ​បើតាម​ការពិនិត្យ​គឺ​បែក​តាំងពី​ឆ្នាំមុន​មកម្ល៉េះ ។

នារី​ខាងលើ​មានឈ្មោះ Preeyaporn រស់នៅក្នុង​ក្រុង​បាងកក​ប្រទេស​ថៃ បាន​ឳ្យ​ដឹងថា កាលពី​ពីរ​ឆ្នាំមុន នាង​បាន​ទៅ​វះកាត់​ពង្រីក​សុដន់ នៅ​គ្លីនិក​មួយកន្លែង​ដែលមាន​ច្បាប់​ត្រឹមត្រូវ ។

​បន្ទាប់ពី​វះកាត់​ពង្រីក​សុដន់​ហើយ នាង​បាន​រួមភេទ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ជាធម្មតា ហើយ​អំឡុង​ពេលនោះ មិត្ត​ប្រុស​របស់​នាង បាន​ច្របាច់​សុដន់​ខ្លាំងៗ​ណាស់ តែ​នាង​មិន​ចាប់អារម្មណ៍​ថា​សុដន់​មាន​បញ្ហា​នោះទេ រហូតដល់​កន្លង​ទៅមួយ​ឆ្នាំ​នាង​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ឈឺ​ក្នុង​សុដន់ មិនតែប៉ុណ្ណោះ​សុដន់​របស់​នាង ក៏​ប្រែប្រួល​ខុសពី​ធម្មតា​ទៀតផង ។ ​យ៉ាងណាមិញ គ្រូពេទ្យ​បាន​អះអាងថា ដុំ​ស៊ី​លី​កូន​នៅក្នុង​សុដន់​របស់​នាង​គឺ​បាន​បែក​ ព្រោះតែ​មិត្ត​ប្រុស​ច្របាច់​ខ្លាំងៗ​ពេក ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here