ដូចការគិតមែន! ជប៉ុនប្រើរយ:ពេលតែបីឆ្នាំក្នុងការអភិវឌ្ឍន៍លូទឹកស្អុយបឹងត្របែកអោយក្លាយជាប្រលាយចិញ្ចឹមត្រីពណ៌ចម្រុះ

0
37

ដូចការគិតមែន! ជប៉ុនប្រើរយ:ពេលតែបីឆ្នាំក្នុងការអភិវឌ្ឍន៍លូទឹកស្អុយបឹងត្របែកអោយក្លាយជាប្រលាយចិញ្ចឹមត្រីពណ៌ចម្រុះ

គូរំលឹកឡើងវិញបន្តិច កាលពីថ្មីៗនេះ ពត៌មានកក្រើកបណ្តាញសង្គមហ្វេសប៊ុក ដោយមានការសែលតៗគ្នាច្រើន ដោយសារ មានគណនីយ្យមួយឈ្មោះ Life Unlock ធ្វើការលេង Challenge ខំមិនរហូតគ្រប់ចំនួនគាត់និងប្រមូលសំរាមតំបន់នេះ ក្រោយមកក៌គ្រប់ចំនួន ខំមិនគាត់បានធ្វើដូចអ្វីគាត់បានសន្យា បើគិតត្រឹមមកដល់ថ្ងៃនេះយុវជនរូបនេះ បានធ្វើការប្រមូលសំរាម ឡើងស្អាតផងដែល ដោយមានមានជំនួយពី មន្ទរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាមួយគ្រឿងចក្រជាច្រើនក្នុងការប្រមូលសំរាមនេះ ដូចនេះកាន់តែធ្វើអោយការងារមួយនេះ យុវជនរូបនេះធ្វើបានស្អាត រួមជាមួយការសហការជាមួយ ក្រសួងផងដែល យ៉ាងណាមិញកាលពីថ្មីៗ ដែលយុវជនរូបនេះបានផ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា :”ខ្ញុំបាទ ជាស្ថាបនិកគម្រោងនេះ ព្រមទាំងយុវជនដទៃទៀតកំពុងពិភាក្សាគ្នាលើគម្រោងកែប្រែតំបន់លូនេះ ទៅជារមណីយដ្ឋានដ៏ស្រស់ស្អាត មួយនៅកណ្ដាលរាជធានីភ្នំពេញ ។

មូលហេតុដែលលោក និង យុវជនដទៃទៀតចង់បង្កើតរមណីយដ្ឋាននេះឡើង ព្រោះមិនចង់ឲ្យគ្រប់គ្នាហៅថាលូទឹកស្អុយ ចង់ឲ្យឈ្មោះថាលូទឹកស្អុយនេះ ទៅជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយ ដែលលែងមានការចោលសំរាមតទៅទៀត ។
តាមគម្រោងលោក និង យុវជនដទៃទៀត នឹងប្រែក្លាយលូទឹកស្អុយនេះ ទៅជាកន្លែងលេងកម្សាន្ត មានដាក់ជារហាត់ទឹកដែលអាចប្រមូលសំរាមបាន មានចិញ្ចឹមត្រីចម្រុះពណ៌ មានស្ពានសំរាប់ដើរកំសាន្ត និងមានទូកជិះលេងទៀត ។តាមគម្រោងដែលជាក្ដីស្រមៃរបស់លោក រមណីយដ្ឋានកើតចេញពីលូស្អុយនេះ លោក និង ក្រុមនឹងដាក់ឈ្មោះថា «អាងត្រីនាងចម» ។

យ៉ាងណាមិញថ្ងៃនេះផងដែល តាមរយៈគណនីហ្វេសប៊ុក នៃស្ថាបនិកក្រុមប្រមូលសំរាម ដែលលោកបានដាក់ឈ្មោះថា យុវជនសំរាមនោះ បានបង្ហោះថា ជប៉ុនប្រើគម្រោង ៣ ឆ្នាំកែច្នៃលូបឹងត្របែកជាកន្លែងចិញ្ចឹមត្រី ដូចអ្វីដែលលោកបានស្រមៃ ។លោកបន្តថា ដូចដែលលោកធ្លាប់បានលើកឡើងអ៊ីចឹង គឺគេចាំតែជួយទេ តែអ្វីដែលសំខាន់គឺការជួយគ្នាជាមុនសិន ។ យុវជនដ៏គំរូរូបនេះ បានភ្ជាប់ការបង្ហោះនេះធ្វើការសំណូមពរយ៉ាយទទូច ទោះបីធ្លាប់សំណូមពរឡើងសឹកមាត់ទៅហើយ ទៅកាន់ប្រជាជនថា ឈប់បន្តបោះសំរាមចូលលូបឹងត្របែកនេះតទៅទៀត ៕

ប្រភព៖khmertopnews

LEAVE A REPLY

Please enter your comment!
Please enter your name here