ស្នេហាត្រីកោណ! នារីស្រស់ស្អាតពីរនាក់កាប់ចាក់គ្នាព្រោះតែបុរសសង្ហាម្នាក់រឿងចែកម៉ោងគ្នាមិនស្មើរ

0
43

ស្នេហាត្រីកោណ! នារីស្រស់ស្អាតពីរនាក់កាប់ចាក់គ្នាព្រោះតែបុរសសង្ហាម្នាក់រឿងចែកម៉ោងគ្នាមិនស្មើរ

វៀតណាម៖ ដោយសារតែរឿងប្រច័ណ្ឌបានបិះនារីពីរនាក់បិះក្លាយជាឃាតករដោយសារតែកាប់ចាក់គ្នាដណ្តើមប្រុសសង្ហាម្នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង២០នាទី ត្រូវនឹងថ្ងៃទី ២៣​ មេសា ឆ្នាំ ២០១៩ នៅក្នុងទីក្រុងហូជីមិញ។

តាមប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នារីពីរបានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ខុនដូមួយកន្លែងដែលធ្វើអោយមានការភ្ញាក់ផ្អើលមនុស្សជាច្រើនមកជួយឃាត់ កុំអីនាងទាំងពីរមិនដឹងជាទៅយ៉ាងណាទេ។ ស្រី្តអ្នកសម្អាតតាមបន្ទប់ម្នាក់បានបន្ថែមអោយដឹងថា ដំបូងគេឃើញនារីម្នាក់ទៀតបានដើរកាន់កន្ត្រៃសំដៅទៅបន្ទប់លេខ A-128 ដោយស្រែកជេរខ្លាំងៗ ហើយទាត់ទម្លោះទ្វាបន្ទប់មួយទៀតដែលមាននារីម្នាក់ទៀតនៅក្នុងបន្ទប់ជាមួយនឹងបុរសសង្ហាម្នាក់។ ក្រោយពីជេរដៀលគ្នាទៅវិញទៅមកខ្លាំងពេក ធ្វើអោយបុរសម្នាក់នោះទ្រាំមិនបានក៏កាន់កាបូបស្ពាយចាកចេញពិបន្ទប់ ដោយបន្សល់ទុកនារីពីរនាក់អោយឈ្លោះគ្នាបែកផ្សែងរហូតឈានទៅដល់ចាក់គ្នានឹងកន្រ្តៃរបួសធ្ងន់រៀងខ្លួន។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានទៅសាកសួរ ទើបដឹងថាវាជារឿងស្នេហាត្រីកោណ ចែកវេនរួមភេទគ្នាមិនស្មើទើបឈានទៅដល់ការប្រចាក់កាប់គ្នាស្ទើរស្លាប់រស់បែបនេះ។ តាមរបាយការណ៍ពីមន្ទីរពេទ្យបានអោយដឹងថា​រយះម្នាក់របួសធ្ងន់ និងមានស្នាមរយៈធំៗដេរខ្ចឹតរហូតដល់ជាង៦០ថ្នេរ រីម្នាក់ទៀតរបួសជាង៣០ថ្នេរ នៅលើផ្ទៃមុខ និងចង្ការ៕

ប្រភព៖ Kenh14.vn

LEAVE A REPLY

Please enter your comment!
Please enter your name here