សូមប្រយ័ត្នផង! ល្បិចបោកថ្មី ចំពោះក្មេងៗសិស្សសាលា

0
136

សូមប្រយ័ត្នផង! ល្បិចបោកថ្មី ចំពោះក្មេងៗសិស្សសាលា

កុមារគឺជាទំពាំងស្នងឬស្សី ដែលត្រូវការបណ្តុះបណ្តាលពីឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ពួកគេនៅតូចៗមិនទាន់ដឹងអីនោះទេ ជាពិសេសគឺងាយនឹងចាញ់បោកមនុស្សទុច្ចរិតមកលួងលោម។ មានច្រើនហើយដែលមនុស្សទុច្ចរិតបានបោកប្រាស់លួងលោមសិស្សសាលាតូចៗ នឹងដោះយកគ្រឿងអលង្ការពីពួកគេ។

គួររំលឹកផងដែរថាកាលពីវេលាម៉ោង១១ :​ ២០នាទីព្រឹក ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ​២០១៨នេះ​ ខណៈដែលសិស្សានុសិស្សបានដល់ម៉ោងចេញពីសាលារៀន​ ក៏មានបុរសម្នាក់បានប្រើល្បិចដោយធ្វើជាដាច់ហ្រ្វាំងម៉ូតូ​នៅចំពីមុខសាលា​ ក្រោយមកជនសង្ស័យ​នោះក៏បានពឹងឲ្យក្មេងទាំងនោះមកជួយ​ បន្ទាប់មកក៏ប្រើ​វិធី​និយាយថាស្គាល់​ឪពុកម្តាយ​របស់ក្មេងទាំងនោះ​ ហើយថាខ្លួនគឺជាទងនិងជាងមាស​ និងបាននិយាយទៀតថា​ ម្តាយកូនៗឲ្យពូមកកគ្រឿងអល​ង្ការ​ ដើម្បី​ទៅប្តូរ។

ក្នុងនោះផងដោយសារសម្តីដ៏មានថ្វីមាត់ក្នុងការលួងលោម​ ទើបមានកុមារចំនួន៤នាក់ហើយដែលបានចាញ់បោកជនសង្ស័យម្នាក់នេះ​។ ជនសង្ស័យដែលជាមុខសញ្ញាឆបោខាងលើមានឈ្មោះថា ខឹម រ៉េង មានអាយុ៣១ឆ្នាំ ភេទប្រុស​ មុខរបរមិនពិតប្រាកដ​ រស់នៅផ្ទះជួល​ ម្តុំផ្សារកាណាស៊ីធី​ រាជធានីភ្នំពេញ​។

ក្រោយពីមានពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះខាងលើ​ ក្រុមកម្លាំងសមត្ថកិច្ចរបស់នគរបាលស្រុកអង្គស្នួល​ បាននាំគ្នាធ្វើចុះប្រតិបត្តិការ​ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ​នាព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៨​។ ជនសង្ស័យនោះ​ ត្រូវ​បានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here