បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននឹងធាងចេក

0
101

បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននឹងធាងចេក

តាកែវ៖ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ដោយមានករណីចង.កសម្លាប់ខ្លួនដោយយកធាងចេក នៅជាប់និងដើមមកចង.ក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៦និង៣៥នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិអំពិលកើត ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ិច ភារុន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។ ភ្លាមៗកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ លោកមេឃុំ លោកគ្រូពេទ្យឃុំ លោកមេភូមិ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.កសម្លាប់ខ្លួនពិតប្រាកដមែន។ សាច់ញាតិសពប្រាប់ពីមូលហេតុថា ជនរងគ្រោះមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ ហើយតែងតែប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនលើកច្រើនសារ ។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here