របៀបឆាក្ដៅខ្យងអោយឆ្ងាញ់

0
325

របៀបឆាក្ដៅខ្យងអោយឆ្ងាញ់

#គ្រឿងផ្សំ

– ខ្យងកាត់គូតវាចេញ
– គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស )
– សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក )
– ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប
– ស្លឹកម្រះព្រៅ

#វិធីធ្វើ

– ដាក់ប្រេងឆាចូលក្នុងខ្ទះបន្ តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្រាំចូលរំលីងអោយឡើ ងក្រហម ទើបដាក់គ្រឿងបុក សណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ
– រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូ លចិត្ត
– រំងាស់ទុកអោយចូលជាតិល្មមហើយ រីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅ ស្លឹកក្រូចសើចចូល កូរអោយសព្វ រួចជាការស្រេច ។
– យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និង មួយទៀតដាក់ខ្ទិះដូងជំនួសទឹក ក៌បានដែរ ប្រសិនបើយើងចូលចិត្ត ។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here