ផឹកស៊ីជាមួយគ្នា ទាស់សម្តីគ្នាតិចតួចកាប់ចាក់គ្នាផ្អើលសួនក្តាន់ពីរយប់មិញ

0
110

ផឹកស៊ីជាមួយគ្នា ទាស់សម្តីគ្នាតិចតួចកាប់ចាក់គ្នាផ្អើលសួនក្តាន់ពីរយប់មិញ

នៅថ្ងៃទី២៦ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២២និង០០នាទី នៅត្រង់ចំណុចក្នុងការដ្ឋានសំណង់ ក្រសួងអភិវឌ្ឈន័ជនបទ ផ្លូវ ១៦៩ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា មានករណីហឹង្សា ដោយ ចេតនា មានស្ថានទំម្ងន់ ទោស(ចាក់ បណ្តាល អោយមាន របួស) ដែលបង្កឡើងដោយជនសង្សយ័ ១នាក់:ឈ្មោះ យូ សារ៉ាត់ ភេទ ប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិឡទឹកត្រី ឃុំេលខ២ ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្នាក់នៅ បណ្តោះអាសន្នក្នុងការដ្ឋានសំណង់ ក្រសួងអភិវឌ្ឈន ជនបទ ផ្លូវ១៦៩ ភូមិ ៨សង្កាត់មិត្តភាព -ជនរងគ្រោះ: ឈ្មោះ សេត ឌីណា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្រសួងអភិវឌ្ឈនជនបទ សង្កាត់មិត្តភាពខណ្ឌ៧មករា នៅថ្ងៃខែនិងទីកន្លែងកើតហេតុខាងលើ ជនសង្សយ័ និង ជនរងគ្រោះ បានចេញមកផឹកសុីជាមួយគ្នា នៅលើសួនច្បារក្តាន់ពីរ ពេលផឹកសុី ជនសង្សយ័ បានយកកាំបិត សាំងគីម ១ ដើម មក ជាមួយផង ពេលផឹកសុី ជនសង្សយ័ និងជនរងគ្រោះបានឈ្លោះគ្នាដោយពាក្យសំដី បន្តិចបន្តួច ពេលផឹកសុីហើយ ជនរងគ្រោះបានដើរចូលទៅក្នុងការដ្ឋានវិញហើយ ជនសង្សយ័បានដើរចូលមកក្រោយ រួច ដកកាំបិតសាំងគីម ចាក់ ជន រងគ្រោះមួយ កាំបិត ចំពោះជនរងគ្រោះ បានស្រែកអោយគេជួយ ហើយត្រូវកំលាំងល្បាត ប៉ុស្តិ៏ កំពុងដើរល្បាត ដល់ចំណុចនោះ ឃើញ ក៏ចាប់ខ្លួន ជនសង្សយ័ យកមកប៉ុស្តិ៏រដ្ឋបាលនគរបាលមិត្តភាព ហើយនាំជនរងគ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីព្យាបាលរបួស។

ជនសង្សយ័ធ្វើតេស្ត អវិជ្ជមាន(គ្មានសារធាតុញៀន)

បច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ធាននគរបាលខណ្ឌ៧មករា ដើម្បី កសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ។
សំភារ: វត្ថុតាងដកហូតមាន: – កាំបិតសាំងគីម ០១ដើមប្រវែង ៣ ស/ម។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here