ឃាត់ខ្លួនជនសង្ស័យករណីក្លែងបន្លំប្រើប្រាស់ ឯកសណ្ឋាននគរបាលជាតិ និងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ

0
236

ឃាត់ខ្លួនជនសង្ស័យករណីក្លែងបន្លំប្រើប្រាស់
ឯកសណ្ឋាននគរបាលជាតិ និងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ

នៅថ្ងៃសៅរ៏ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៧ ០៤ ២០១៩វេលាម៉ោង២១ម៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន០១នាក់នៅចំណុចផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៥៤ភូមិ៧សង្កាត់ជយ័ជំនះខណ្ឌដូនពេញរាជធានីភ្នំពេញពីបទក្លែងបន្លំ(ប្រើប្រាស់ឯកសណ្ឋានគរបាលជាតិនិងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ)។

ជនសង្សយ័ត្រូវឃាត់ខ្លួន ឈ្មោះប្រាក់ ចន្ទ័ដារាវង្ស ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបាន គឺ
១. ឯកសណ្ថាននគរបាលជាតិពណ៏ទឹកដោះគោមាន ខោចំនួន០១ អាវចំនួន០១ សក្តិមួយគូរ សញ្ញាសឹង្ហ០១ និង ម៉ូតូ០១គ្រឿងម៉ាកZOOMER. Xពណ៏បៃតងបិតស្កុតប៉ារ៉ាស្លាកលេខ នប1 4652(ក្លែងក្លាយ)លេខតួ5105847លេខម៉ាសុីន0105847។

សកម្មភាពរឿងហេតុ មុនពេលកើតហេតុថ្ងៃទី២៧. ០៤. ២០១៩ម៉ោង១៤ម៉០០នាទី ជនសង្សយ័ឈ្មោះ ប្រាក់ ចន្ទ័
ដារាវង្ស ភេទប្រុស អាយុ២៥ឆ្នាំ ជាសន្តិសុខឯកជនបានទៅយាមនៅហាងបបរមួយកន្លែងនៅម្ដុំផ្សារដើមគរដោយស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខពណ៏ខ្មៅ លុះដល់ម៉ោង២០ម៉០០នាទីចប់ម៉ោងការងារក៏បានដូរឯកសណ្ឋានសន្តិសុខចេញហើយយកឯកសណ្ឋាននគរបាលជាតិ(ពណ៌ទឹកដោះគោ)ដែលដាក់ក្រោមកែបម៉ូតូដែលបានទិញនៅផ្សារទឹកថ្លាខោ០១អាវ០១តម្លៃ១០ដុល្លាសក្កិ០១គូរតម្លៃ០៣ដុល្លាផ្លាកឈ្មោះតម្លៃ០៥ដុល្លាពេលដូរឯកសណ្ឋាននគរបាលជាតិរួចហើយក៏បានជិះម៉ូតូដើរលេងមួយសន្ទុះមកដល់ចំណុចផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៥៤ភូមិ៧សង្កាត់ជយ័ជំនះខណ្ឌដូនពេញក៏ត្រូវបានជួបកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលជយ័ជំនះឃើញដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យ ទើបដឹងថាជនសង្ស័យមិនមែនជានគរបាលជាតិ ហើយបានធ្វើការឃាត់ខ្លួនជនសង្សយ័ឈ្មោះ ប្រាក់ ចន្ទ័ដារាវង្ស រួមជាមួយម៉ូតូ០១គ្រឿងម៉ាកZOOMER Xពណ៏ប៉ារ៉ាស្លាកលេខ នប14652(ក្លែងក្លាយ)យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here