កឺកឺម្នាក់បែកគំនិត! បន្លំចូលហាងប្តូរលុយមួយកន្លែងដោយយកកាំបិតភ្ជង់ប្លន់រួចរត់គេចខ្លួន តែត្រូវបាន…

0
134

កឺកឺម្នាក់បែកគំនិត! បន្លំចូលហាងប្តូរលុយមួយកន្លែងដោយយកកាំបិតភ្ជង់ប្លន់រួចរត់គេចខ្លួន តែត្រូវបាន…

បន្ទាយមានជ័យ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ បានបន្លំខ្លួនចូលក្នុងតូបប្តូរលុយមួយកន្លែង ធ្វើសកម្មភាពយកកូនកាំបិតភ្ជង់ប្លន់យកកាបូបដាក់ប្រាក់ពីម្នាស់តូប រួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចដេញចាប់បានភ្លាមៗ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនសង្ស័យឈ្មោះ Li Shuai ហៅ អាជេរ ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន មានទីលំនៅបណ្តោះអាសន្ន បន្ទប់លេខ០២៤ សណ្ឋាគារលី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំណែកជនរងគ្រោះ ឈ្មោះ រ៉ុម សុខឿន ភេទស្រី អាយុ៣៤ឆ្នាំ ជាម្ចាស់តូបប្ដូរប្រាក់។

មុនពេលកើតហេតុ ជនសង្ស័យនេះ បានចូលក្នុងតូបប្ដូរលុយ និងលក់ទំនិញ ដោយមានដាក់កូនកាំបិតខ្លីមួយនៅក្នុងកាបូបស្ពាយ ត្រៀមរៀបចំជាស្រេច ហើយបន្លំធ្វើជាប្ដូរប្រាក់ និងបានដកកាំបិតខ្លីភ្ជង់បំពង់ក ប្លន់យកបានកាបូបដាក់ប្រាក់របស់ជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង ។ តែភ្លាមៗនោះ កម្លាំងអាវុធហត្ថក្រុង បានចុះប្រតិបត្តិការដេញតាម ប្រផាប់ចាប់ប្រផីង ដោយឃាត់ខ្លួនជនសង្ស័យបានតែម្ដង ជាមួយវត្ថុតាងលុយចំនួនប្រាំម៉ឺនបាត ជារបស់ជនរងគ្រោះ និង កូនកាំបិតចុងស្រួច ចំនួន១ដើម ជារបស់ជនសង្ស័យ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ចាត់ការតាមនីតិវិធី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here