អត្ថប្រយោជន៍ទឹកដោះដំបូង ដែលម្តាយគ្រប់រូបមិនគួរបោះបង់ចោល

0
173

អត្ថប្រយោជន៍ទឹកដោះដំបូង ដែលម្តាយគ្រប់រូបមិនគួរបោះបង់ចោល

ទឹកដោះ​ដំបូង (Colostrum) ជា​ទឹកដោះ​ដែល​ហូរ​ចេញ​ដំបូងពី​ដោះ​ម្តាយ មាន​ពណ៌​លឿងៗ ខាប់​ជាង​ទឹកដោះ​ដែល​ចេញ​ក្រោយៗ​ទៀត​។ ទឹកដោះ​ដំបូង តែង​ហូរ​ចេញពី​ដោះ​ម្តាយ​ក្នុង​រយៈពេល​២-៣​ថ្ងៃ​ដំបូង ក្រោយពេល​សម្រាលកូន​។

ទឹកដោះ​ដំបូង គឺជា​សារធាតុ​ទឹកដោះគោ​រាវៗ ដែល​ចេញពី​ដោះ​របស់​មនុស្ស នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​សំរាលកូន​រួច​។ វា​មាន​ជាតិ​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រាត ខ្លាញ់ វីតាមីន សារធាតុ​រ៉ែ និង​អង្គ​បដិបក្ខ​ដែល​ប្រយុទ្ធប្រឆាំង​នឹង​ភ្នាក់ងារ​បង្ករ​ជំងឺ​ដូចជា បាក់តេរី និង​វីរុស​។

អង្គ​បដិបក្ខ​នៅក្នុង​ទឹកដោះ​ដំបូង​មាន​កម្រិត​ខ្ពស់​ជាង​ទឹកដោះ​ធម្មតា ១០០ ដង​។ មនុស្ស​មាន​ការចាប់អារម្មណ៍​ជាមួយ​ទឹកដោះ​ដំបូង​ដោយសារ​តែ​កម្រិត​នៃ​អង្គ​បដិបក្ខ​ខ្ពស់​។ ពួក​គេ​គិត​ថា អង្គ​បដិ​ប្រាណ​នេះ​អាចប​ងា្ករ​ការឆ្លង​មេរោគ​ពោះវៀន​នៅក្នុង​ខ្លួន​មនុស្ស​បាន​។ អ្នក​ដែល​មាន​កំលាំង​មាំមួន​មួយចំនួន​ប្រើ​ទឹកដោះ​ដំបូង ដើម្បី​ដុត​ជាតិ​ខ្លាញ់ បង្កើន​សាច់ដុំ បង្កើន​កម្លាំង និង​ភាពរឹងមាំ​។

អ្នក​ម្តាយ​គួរឱ្យ​ទារក​បៅ​ទឹកដោះ​ដំបូង​ភ្លាមៗ ក្រោយ​សម្រាល​បាន ១​ម៉ោង ឬ​ក្នុងអំឡុង​២-៣​ថ្ងៃ​ដំបូង ក្រោយ​សម្រាល ដោយ​មិនចាំបាច់​ផ្តល់ ជាតិ​ទឹក​បន្ថែម​ផ្សេងៗ ដល់​ទារក​ក្នុងអំឡុង​ពេលនេះ​ទេ ព្រោះ​ក្នុងអំឡុងពេល ២-៣ ថ្ងៃ​ដំបូង​នេះ ទារក​មិន​ត្រូវការ​ជាតិ​ទឹក​ច្រើន​ទេ គួរផ្តល់​ត្រឹមតែ​ទឹកដោះ​ដំបូង​នោះ ជាការ​គ្រប់គ្រាន់​ហើយ​៕​

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here