សង្ស័យតៃកុងងងុយដេក បើកបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលអោយតៃកុងរថយន្ត…

0
92

សង្ស័យតៃកុងងងុយដេក បើកបុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលអោយតៃកុងរថយន្ត…

កំពង់ស្ពឺ៖ ពិតជារន្ទត់ណាស់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងដោយរថយន្តធុនធំ ០១គ្រឿង សង្ស័យតៃកុងរថយន្តងងុយដេក ហើយបានបន្តការបើកបរទាំងងងុយដេកធ្វើអោយរេចង្កូតទៅបុកនឹងបង្កាន់ដៃស្ពាន អូរអណ្តុះ ពេញទំហឹង បណ្តាលឲ្យតៃកុងរថយន្តកៀបជាប់ ក្នុងរថយន្ត រងរបួសធ្ងន់។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ វេលាម៉ោង ០២:៤៥នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩  ស្ថិតក្នុងភូមិអូរអណ្តុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងវាស់វែងដើម្បី និងអូសរថយន្តបង្កទៅប៉ុស្ត៍ដើម្បីរងចាំការដោះស្រាយជាក្រោយ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here