ចោរឆក់ទូរស័ព្ទដៃគូស្នេហ៍២នាក់មិនបានសម្រេច​ ភ័យពេកដួលខ្លួនឯងរត់ចោលម៉ូតូបាត់ស្រមោល

0
244

ចោរឆក់ទូរស័ព្ទដៃគូស្នេហ៍២នាក់មិនបានសម្រេច​ ភ័យពេកដួលខ្លួនឯងរត់ចោលម៉ូតូបាត់ស្រមោល

ភ្នំពេញ​៖​ ជនសង្ស័យ​ ២នាក់​ ជិះម៉ូតូ​ ២គ្រឿង​ មកធ្វេីសកម្មភាព​ ឆក់ទូរស័ព្ឌ​ដៃ​ ពីគូសង្សារ​ប្រុសស្រី​ ២នាក់​ ដែលកំពុងជិះម៉ូតូកាន់ទូរស័ព្ឌតាមដងផ្លូវ តែមិនបានសម្រោច​ រួចមានបំណងចង់ជិះរត់គេច​ ស្រាប់តែដួលម៉ូតូ​ ដោយភ័យខ្លាំងពេក​ ក៏រត់ឡេីងម៉ូតូ​ បក្ខពួក​ ចោលម៉ូតូ​របស់ខ្លួន​ ១គ្រឿង​ បាត់ស្រមោល​ពីកន្លែងកេីតហេតុភ្លាមៗ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤​ នៅក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​២១នឹង៤០នាទីយប់​ ថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ ។

តាមការរៀបរាប់របស់ជនរងគ្រោះគូសង្សារខាងលេីបានបញ្ជាក់ប្រាប់ក្រុមការងារ​ TVFB អោយដឹងថា​ ៖​ មុនកេីតហេតុ​ ពួកគាត់ទាំង​ ២នាក់​ បានជិះម៉ូតូ​ TODAY ១គ្រឿង​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២១៤​ ក្នុងទិសដៅពីលិចទៅកេីត​ បម្រុងទៅកោះពេជ្រ​ ខណ:មកដល់ចំណុចកេីតហេតុ​ ស្រាប់តែលេចមុខ​ ជនសង្ស័យ​ ម្នាក់​ ជិះម៉ូតូ​ ១គ្រឿង​ ម៉ាក​ ឡែត​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​1HM-2850 មកពីក្រោយ​ រួចធ្វេីសកម្មភាពឆក់ទូរស័ព្ឌដៃ​ របស់នារី​ ជាគីសង្សារ​ ដែលអង្គុយខាងក្រោយ​តែម្តង។

ឆក់តែមិនបានសម្រេច​ ជនរងគ្រោះបន្តថា​ ៖​ ភ្លាមៗនោះ​ ជនសង្ស័យ​ ក៏ជ្រុលមកបុកដៃម៉ូតូរបស់គាត់​ ធ្វេីអោយដួល​ ខណ:នោះ​ ក៏ព្យាយាមរត់ឡេីងទៅលេីម៉ូតូបក្ខពួក ១គ្រឿង​ទៀត​ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តងពីកន្លែងកេីតហេតុ​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកេីតហេតុ​ នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង​ ចំណែកម៉ូតូជនសង្ស័យសមត្ថកិច្ចយកមករក្សាទុក​ ដេីម្បីធ្វេីការស្រាវជ្រាវតាមចាប់ជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់​ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here