កងកម្លាំងនគរបាលក្រុងព្រះសីហនុទទួលបានម៉ូតូថ្មីចំនួន20គ្រឿងសម្រាប់បម្រើការងារសុន្តិសុខសណ្តាប់ធ្នាប់ក្រុងទាំងមូល

0
186

កងកម្លាំងនគរបាលក្រុងព្រះសីហនុទទួលបានម៉ូតូថ្មីចំនួន20គ្រឿងសម្រាប់បម្រើការងារសុន្តិសុខសណ្តាប់ធ្នាប់ក្រុងទាំងមូល

ខេត្តព្រះសីហនុ -នៅព្រឹកថ្ងៃទី06ខែឧសភា ឆ្នាំ2019នេះ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានរៀបចំប្រគល់ម៉ូតូធុនធំម៉ាក Honda Wuyang125CC ចំនួន20គ្រឿង របស់ឯកឧត្តមនាយឧត្តមសេនីយ៌សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងនគរបាលខេត្តព្រះសីហនុ សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការ ការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត មានប្រសាសន៌ថា៖ ម៉ូតូចំនួន20គ្រឿងនេះ ត្រូវបានបែងចែកជូនទៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកចំនួន12គ្រឿង , ជូនទៅអធិការដ្ឋាននគរបាលក្រុងនិងប៉ុស្តិ៍នគរបារដ្ឋបាលក្នុងក្រុងព្រះសីហនុចំនួន05គ្រឿង,ជូនអធិការដ្ឋាននគរបាលស្រុកព្រៃនប់01គ្រឿង, ជូនអធិការដ្ឋាននគរបាលស្ទឹងហាវ01គ្រឿងនិងជូនអធិការដ្ឋាននគរបាលកំពង់សិលា01គ្រឿង ដើម្បីជាមធ្យោបាយម្រើឲ្យកិច្ចការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here