កូនតិរិច្ចាន!បែកថ្នាំប្រពន្ធរត់ចោលជាងមួយខែ មកដង្អុកសុំម្តាយបង្កើតខ្លួនឯងរួមភេទ

0
335

កូនតិរិច្ចាន!បែកថ្នាំប្រពន្ធរត់ចោលជាងមួយខែ មកដង្អុកសុំម្តាយបង្កើតខ្លួនឯងរួមភេទ

ខេត្តកណ្ដាល ៖ កូនប្រុសមានសន្ដានចិត្តជាសត្វតិរច្ឆានម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងនគរបាលប៉ុស្តិ៍ព្រៃពួចធ្វើការចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយបង្កើតរបស់ខ្លួនដែលបានប្ដឹងចោទប្រកាន់ថា ជនអកតញ្ញូម្នាក់នេះជាមនុស្សចោរម្សៀតប្រើប្រាស់ថ្នាំញៀនរហូតញៀនងុបងល់ និងត្រូវបានប្រពន្ធរត់ចោល ។

ចំណែកជនសង្ស័យក្រោយនគរបាលចាប់ខ្លួននាំទៅសាកសួរបានប្រកែកថា ខ្លួនមិនប្រព្រឹត្តដូចការចោទប្រកាន់របស់ម្ដាយឡើយ ។ ការចាប់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនសង្ស័យដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យខាងលើឈ្មោះប្រាក់ ឡា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត បច្ចុប្បន្នរស់នៅស្រុកខាងលើមានប្រពន្ធ និងកូនស្រី២នាក់ ព្រមទាំងកូនប្រុសម្នាក់នៅក្នុងបន្ទុកគ្រួសារ ។

ក្រោយចាប់ខ្លួននគរបាលដកហូតបានកាំភ្លើងវែងម៉ាកអាកា៤៧មួយដើម ប៉ុន្តែនគរបាលអះអាងថា ជាអាវុធខូចគុណភាពទេ ។ ចំណែកស្ត្រីជាម្ដាយអាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅផ្ទះ ។ ស្ត្រីខាងលើរូបនេះបាននិយាយប្រាប់នគរបាលថា កូនប្រុសអកតញ្ញូរបស់គាត់ម្នាក់នេះបានប្រើប្រាស់ថ្នាំញៀនរហូតដល់ញៀនខ្លាំងទៅហើយ មិនតែប៉ុណ្ណោះដោយសារតែមិនអាចទ្រាំទ្របានប្រពន្ធរបស់គេក៏បានរត់ចោលបាត់ដែលរហូតមកដល់ពេលនេះមានរយៈពេលជាង១ខែហើយ ។

ក្រោយពេលប្រពន្ធរត់ចោលបាត់កូនតិរច្ឆានម្នាក់នេះ មានចំណង់តណ្ហាពុះកញ្ជ្រោល ស្រាប់តែលួងលោមរូបគាត់ដែលជាម្ដាយបង្កើតសុំរួមភេទជាមួយជាច្រើនលើកច្រើនសារ ប៉ុន្តែគាត់មិនព្រមឡើយ និងបានណែនាំកុំឲ្យធ្វើបែបនេះ ក្រោយមកកូនប្រុសរូបនេះបានយកកាំភ្លើង១ដើមច្រកក្នុងការុងរួចយកទៅកប់ដីក្នុងផ្ទះជាការកំញើញឲ្យរូបគាត់ខ្លាច ហើយឲ្យយល់ព្រមរួមរ័កជាមួយរូបគេ ។

ប្រភដដែលបានបន្តថា ជាងនេះទៀតដំបូងឡើយគាត់គិតថាមិនចង់ប្ដឹងឲ្យនគរបាលជួយទេដោយនឹកស្មានថាជននេះកែខ្លួន ប៉ុន្តែរហូតដល់វេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា នេះខណៈគាត់កំពុងដេកនៅលើផ្ទះកូនម្នាក់នេះបានស្រែកហៅសុំគាត់រួមរ័ក្សទៀត ។ ខណៈនោះគាត់នៅតែមិនព្រមដដែល ហើយកូនតិរច្ឆានខាងលើបាននិយាយគំរាមថា «ថាបើម៉ែឯងមិនព្រមឲ្យរួមភេទជាមួយខ្ញុំទេ យប់នេះខ្ញុំ និងសម្លាប់ចោលហើយ» ខណៈនោះគាត់មានការភ័យខ្លាចខ្លាំងណាស់ ទើបរត់ចេញពីផ្ទះទៅដេកនៅផ្ទះកូនប្រុសម្នាក់ទៀនៅឃុំព្រៃពួចនោះដែរ ។ បន្ទាប់មកគាត់អត់ទ្រាំទៅនឹងទង្វើដ៏លាមករបស់កូនអកតញ្ញូនេះបានតទៅទៀត ទើបសម្រេចប្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនចាត់ការតាមច្បាប់តែម្ដង ។

នគរបាលបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាមកម្លាំងបានចុះទៅកាន់ទីតាំងកើតហេតុហើយបានធ្វើការចាប់ខ្លួនជនសង្ស័យ និងគាស់យកកាំភ្លើងអាកា៤៧ អត់ស្វ័យដែលខូចគុណភាព និងត្រូវបានជនសង្ស័យច្រកក្នុងការុងកប់ដីក្បែរផ្ទះទុកសម្រាប់គំរាមស្ត្រីជាម្ដាយ ដើម្បីសុំរួមភេទ ។ បន្ទាប់មកបាននាំទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ហើយជនសង្ស័យក៏បានបដិសេធន៍ថា ខ្លួនមិនបានសុំម្ដាយរួមភេទ ការស្រែកហៅម្ដាយឲ្យចុះពីលើផ្ទះទាំងយប់រំលងអធ្រាត្រនោះ គឺដើម្បីឲ្យជួយមើលកូនរបស់ខ្លួនឈឺតែប៉ុណ្ណោះ ។

ដោយឡែកកាំភ្លើងអាកាខ្លួនរើសបានជាង១ឆ្នាំមកហើយរួចយកកប់ដីទុក ព្រោះមិនចង់ឲ្យអ្នកផ្សេងឃើញមិនបានទុកគំរាមម្ដាយបង្កើតរបស់ខ្លួននោះឡើយ ។ ទោះបីជាជនសង្ស័យប្រកែកដោះសារបែបណាក៏មិនរួចខ្លួនដែរ យោងតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយជននេះមិនអាចរួចខ្លួនឡើយ និងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ៕

ប្រភព៖កោះសន្តិភាព

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here