ជិះកង់ធ្លាក់លូ ស្លាប់អង្គុយ សង្ស័យស្រវឹង

0
96

ជិះកង់ធ្លាក់លូ ស្លាប់អង្គុយ សង្ស័យស្រវឹង

ពោធិ៍សាត់៖ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ សង្ស័យស្រវឹង ជិះកង់ធ្លាក់មាត់លូបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ទាំងសភាពអង្គុយឆ្ងោកក្បាល ផ្អើលប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ជាប់ព្រំប្រទល់គ្នា រវាងភូមិខ្នាចរមាស ឃុំបឹងខ្នារ និងភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ណុប សារ៉ន ភេទប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា ពិតជាស្លាប់ដោយសារតែជិះកង់ធ្លាក់មាត់លូពិតមែន មិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ និងបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here